- 2021-09-06 07:48:35
- ព័ត៌មាន
ក្រុមហ៊ុន LG វិនិយោគបន្ថែមនៅវៀតណាម ១,៤ ពាន់លានដុល្លារ លើផលិតផលអេក្រង់ OLED
- 2021-09-06 07:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន LG វិនិយោគបន្ថែមនៅវៀតណាម ១,៤ ពាន់លានដុល្លារ លើផលិតផលអេក្រង់ OLED
ចន្លោះមិនឃើញ
ក្រុមហ៊ុនបុត្រសម្ព័ន្ធ LG Display ត្រូវបានសារព័ត៌មានក្នុងស្រុកវៀតណាមចុះផ្សាយថា ឈានដល់កិច្ចព្រមព្រៀងជាមួយលើកញ្ចប់វិនិយោគទឹកប្រាក់បន្ថែមចំនួន ១,៤ ពាន់លានដុល្លារ (ប៊ីលានដុល្លារ) លើចង្វាក់ផលិតកម្មអេក្រង់ OLED ។
LG Display គឺជាក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលវិនិយោគទឹកប្រាក់ច្រើនជាងគេបំផុត នៅតំបន់ឧស្សាហកម្ម Hai Phong ។ កាលពីខែកុម្ភៈ LG Display ចាក់បញ្ចូលទឹកប្រាក់ចំនួន ៧៥០ លានដុល្លារ និងជាថ្មីម្ដងទៀតនៅខែកញ្ញានេះ សរុបឆ្នាំ ២០២១ កើនឡើងដល់ ៤,៦៥ ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។
រោងចក្រនេះ នឹងទទួលរ៉ាប់រងលើសង្វាក់ផលិតកម្មទាំងអស់ រួមបញ្ចូលទាំងអេក្រង់ OLED សម្រាប់បំពាក់លើ iPhone មួយចំនួនធំ។
ជម្រាបជូនផងដែរថា OLED គឺជាផ្ទាំងអេក្រង់ល្អជាងគេបំផុតសម្រាប់គ្រឿងអេឡិចត្រនិច ដែលរោងចក្រនៅវៀតណាម នឹងទទួលផលិតទុកបំពាក់លើ ទូរទស្សន៍វៃឆា្លត ស្មាតហ្វូន និងអេក្រង់យានយន្តទំនើប។
អ្នកនាំពាក្យរបស់ LG បានឲ្យដឹងថា ទឹកប្រាក់វិនិយោគខាងលើ នឹងចូលទៅជួយជំរុញឲ្យផលិតកម្មកើនឡើងផ្ទេរដងចន្លោះពី ១៣ ទៅ ១៤ លានផ្ទាំងអេក្រង់ជាប្រចាំខែ (គិតសរុបទាំង អេក្រង់ទូរសព្ទ,ទូរទស្សន៍ និងអេក្រង់យានយន្ត) ព្រមទាំងបង្កើតការងារដល់កម្មករជាង ១ មុឺនកន្លែងបន្ថែមទៀត។
ក្រៅពីប្រទេសវៀតណាម LG Displayក៏បានវិនិយោគទឹកប្រាក់ចំនួន ២,៩ ពាន់លានដុល្លារបន្ថែមទៀតលើសង្វាក់ផលិតកម្ម ផ្ទាំងអេក្រង់ OLED ដដែលនេះនៅរោងចក្រ Paju ក្នុងតំបន់ Gyeonggi នៅកូរ៉េខាងត្បូង ។
ដូចដែលអ្នកទាំងអស់គ្នាដឹងរួចហើយថា LG មានផលិតផលលក់ដាច់បំផុតគឺ OLED TVs គិតត្រឹមតែត្រីមាសទីបីឆ្នាំ ២០២១ លក់ចេញបានចំនួន ៩៤៥ ៦០០ គ្រឿងទូទាំងពិភពលោក៕