• 2021-09-03 07:24:46
  • ព័ត៌មាន

ឡានអគ្គិសនី Tesla Model 3 ដំបូងគេទើបមកដល់ខ្មែរ ៩ម៉ឺនដុល្លារក្រាស់

  • 2021-09-03 07:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី Model 3 របស់ ក្រុមហ៊ុន Tesla ទើបមកដល់ ប្រទេសកម្ពុជា ក្ដៅៗដំបូងគេ ដែលតម្លៃដាក់លក់របស់វា ប្រហាក់ប្រហែលនឹងតម្លៃដាក់លក់នៅប្រទេសសេដ្ឋកិច្ចជឿនលឿន សិង្ហបុរីផងដែរ។ នេះបើយោងទៅតាមប្រភពពី CKS Premium Auto។

ប្រភពដដែលបានបន្ថែមថា Tesla Model 3 កំពុងដាក់លក់លើទីផ្សារប្រទេសកម្ពុជា ក្នុងតម្លៃប្រមាណជា ៩ម៉ឺនដុល្លារក្រាស់ ដែលតម្លៃនេះវាប្រហាក់ប្រហែលនឹងតម្លៃដាក់លក់នៅ ប្រទេសសិង្ហបុរី ប្រមាណជា ៨៥ ២០០ដុល្លារ។

គួរបញ្ជាក់ថា រថយន្តអគ្គិសនី Model 3 របស់ក្រុមហ៊ុន Tesla ជាប្រភេទរថយន្តមានតម្លៃធូរថ្លៃជាងគេក្នុងចំណោម ឡានអគ្គិសនី Tesla ឯទៀត។

ត្បិតថាវាមានតម្លៃធូរថ្លៃជាងគេក៏ពិត ប៉ុន្ដែ Model 3 ក៏បានបំពាក់ជាមួយនូវបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ រួមមានអេក្រង់ Touchscreen ទំហំ ១៥អ៊ីញ, ប៊ូតុងអូសនៅលើដៃចង្កូតដើម្បីបញ្ជាមុខងារផ្សេងៗ, មុខងារ Autopilot គ្រប់គ្រងហ្គែរ ហ្វ្រាំង ដៃចង្កូត, ការបញ្ឆេះម៉ាស៊ីនដោយប្រើ App, ប្រើកាតពិសេសដើម្បីបើកទ្វារ ឬបញ្ឆេះ, កន្លែងសាកថ្មទូរសព្ទម្ដងបាន២ ទាំង iPhone & Android និងចំណុចសំខាន់ជាងគេ គឺអាគុយរបស់វា សាកថ្មមួយពេញ Model 3 អាចរត់បានដល់ទៅចម្ងាយ ៦០៥គីឡូម៉ែត្រ៕

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់