/Inter25/61301e76ab161_1630543440_medium.jpg)
- 2021-09-02 01:21:21
- ហាងឆេងផលិតផល
Update! តម្លៃ Hilux Revo Rally ស៊េរីឆ្នាំ២០២១ ថ្មីកំពុងលក់លើទីផ្សារកម្ពុជា
- 2021-09-02 01:21:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Update! តម្លៃ Hilux Revo Rally ស៊េរីឆ្នាំ២០២១ ថ្មីកំពុងលក់លើទីផ្សារកម្ពុជា
ចន្លោះមិនឃើញ
Hilux Revo Rally ស៊េរីឆ្នាំ២០២១ គឺជារថយន្ដប្រភេទ Pick Up ដែលមានភាពល្បីមួយនៅកម្ពុជា ក៏ដូចជាប្រទេសជិតខាង កត្តាដែលធ្វើឲ្យរថយន្តនេះមានភាពពេញនិយមគឺ សម្បូរគ្រឿងបន្លាស់ ងាយជួសជុល ហើយក៏ធន់ដែរ។
Hilux Revo Rally ស៊េរីឆ្នាំ២០២១ មានការរចនាថ្មី, ចង្កៀង Bi-Beam LED Project ភ្លើងស្តុបក្រោយប្រភេទ LED រចនាភ្លឺថាសកង់អាលុយមីញ៉ូមទំហំ 18 អ៊ីញ, កាងលម្អឃ្លុបក្រោយដឹកទំនិញឬ Sport Bar និងមានអំពូល LED 3គ្រាប់សំរាប់បំភ្លឺកន្លែងផ្ទុកទំនិញ។
ផ្នែកខាងក្នុង កៅអីស្បែករចនាពីរពណ៌, អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី, ប្រព័ន្ធកំសាន្ត Touch-screen 8 អ៊ីញដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay), ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ, ម៉ាស៊ីនត្រជាក់មុខ និងម៉ាស៊ីនត្រជាក់អ្នកដំណើរខាងក្រោយ។
រថយន្តប្រភេទ Pick Up ដែលកំពុងមានភាពពេញនិយមនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជាក្នុងតម្លៃខ្ទង់ ៥ ២៥០០ ដុល្លារ (លើកលែង ពណ៌សកាំម៉ៃ)។ ចំណែករថយន្ត Toyota Hilux Revo Premium ២០២១ វិញ មានតម្លៃខ្ទង់ ៤ ៩៩០០ ដុល្លារ (លើកលែង ពណ៌សកាំម៉ៃ)។
Hilux Revo Rally ប្រើម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ។ និងកំលាំងរមួលទាញរហូតដល់ ៥០០ ញូតុនសន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ស៊ីតិចជាងសេរ៊ីឆ្នាំ២០២០ ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ៕
រូបភាព៖ CKS Premium Auto