• 2021-09-01 02:11:34
  • ព័ត៌មាន

Window 11 ប្រកាសថ្ងៃចេញ និងបើកឱ្យអាប់ឌែតឥតគិតថ្លៃ

  • 2021-09-01 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft បានប្រកាសថានឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ Windows 11 នៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ ក្នុងនោះក៏បើកឱ្យអាប់ឌែតដោយឥតគិតថ្លៃចំពោះកុំព្យូទ័រដែលប្រើ Window 10 ស្របច្បាប់ផងដែរ (window license)។

Microsoft នឹងដាក់ឱ្យប្រើ OS ថ្មីលើកុំព្យូទ័រថ្មីជាមុន និងបញ្ចេញទៅទីផ្សារ ដោយឡែកកុំព្យូទ័រ ដែលមានសិទ្ធិអាប់ឌែតដោយឥតគិតថ្លៃ នឹងបើកឱ្យអាប់ឌែត នៅពាក់កណ្ដាល ឆ្នាំ២០២២ ខាងមុខ។

Windows 11 ជា OS ថ្មីដែលបានរចនាជាថ្មីនូវ Start menu អាប់ឌែតលើផ្ទៃ UI, widgets, Microsoft Store មិនតែប៉ុណ្ណោះ វាថែមទាំងអាចគាំទ្រកម្មវិធីដើរដោយ Android ដែលចូលរួមសហការណ៍ជាមួយនឹង Amazon និង Intel ថែមទៀតផង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់