• 2021-08-31 04:59:57
  • ព័ត៌មាន

ក្រៅពីទឹកដៃល្អ Impunity ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា ពេលប្រកួតប្រើទូរសព្ទម៉ាកល្បីមួយនេះ

  • 2021-08-31 04:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Impunity គឺជាក្រុមខ្លាំងលំដាប់កំពូលមួយនៅកម្ពុជា ក្នុងចំណោមក្រុមដទៃលើប្រភេទកីឡាអេឡិចត្រូនិក(e-Sport) មានឈ្មោះចូលរួមប្រកួតប្រជែង លីគកម្រិតអាជីព MPL KH រដូវកាលទី ១ ។

ក្រៅពីទេពកោសល្យ សមត្ថភាពខ្ពស់ពេលប្រកួត និងការហ្វឹកហាត់ជាប្រចាំផងនោះ តើពួកគេកំពុងប្រើប្រាស់ស្មាតហ្វូនម៉ូឌែលអ្វី? ចម្លើយនោះគឺ GT Master Edition របស់ក្រុមហ៊ុន realme ដែលកំពុងល្បីមានបោះសំឡេងនៅកម្ពុជាក្នុងស្រទាប់យុវវ័យ។

ក្រុម Impunity

ស្មាតហ្វូន realme GT master edition គឺជាប្រភេទស្មាតហ្វូន limited edition លក់ត្រឹមតែ ៣០០ គ្រឿងប៉ុណ្ណោះនៅប្រទេសកម្ពុជា ជាមួយនឹងតម្លៃ ៤៦៩ ដុល្លារជម្រើស RAM 8GB មេម៉ូរី 128GB ។

និយាយពីស្មាតហ្វូនមួយនេះ កម្លាំងខ្លាំង លេងហ្គេមមិនឆាប់ឡើងក្តៅ អេក្រង់ 120Hz រួមទាំងលក្ខណៈសម្បត្តិពិសេសៗផ្សេងទៀតដូចមានរៀបរាប់ខាងក្រោម៖

realme GT master edition

•បន្ទះឈីប 5G Qualcomm Snapdragon 778G ល្បឿនលឿនរហូតដល់ 2.4 GHz ផ្តល់បទពិសោធន៍ក្នុងការលេងហ្គេម ស្រួលចិត្ត មិនថា លេងរយៈពេលយូរប៉ុណ្ណាក៏ឡើងកម្តៅ។ វាភ្ជាប់មកជាមួយប្រព័ន្ធបន្ថយកំដៅ ឈ្មោះថា Vapor Chamber Cooling System និងមុខងារ GT Mode អាចកំណត់យកអេក្រង់កម្រិត refresh rate ដល់ 120Hz ។

ប្រព័ន្ធបន្ថយកំដៅ

•ក្រៅពីមានឈីបដ៏ខ្លាំង realme GT Master Edition អាចស្កេនស្នាមម្រាមដៃនៅលើអេក្រង់ ដែលអេក្រង់ដ៏ភ្លឺថ្លានោះជាប្រភេទ Super AMOLED6.43 អ៊ីញរបស់ Samsung ។

•realme GT Master Edition លក់នៅស្រុកយើង មានតែមួយពណ៌គឺ ប្រផេះVoyager Grey និងមានទំងន់ស្រាល ជាមួយថាមពលថ្ម 4300mAh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart សាកថ្មចំណាយតែ 13 នាទីឡើងបាន 50%។ វាក៏មាន realme UI 2.0 ចេញពីប្រអប់ស្រាប់ដែលមាន icon និងជម្រើសប្តូរ customization options តាមចំណូលចិត្តរបស់អ្នក។

ចំណុចខ្លាំងៗលើ realme GT Master Edition

•កាមេរ៉ាគោល 64 MP និងកាមេរ៉ា Selfie 32MP ជាមួយសេនស័រ Sony IMX615 ជួយឲ្យការផលិតរូបភាពនិងវីដេអូកាន់តែច្បាស់ និងស្រស់ស្អាត។ ជាមួយមុខងារថតរូបតាមដងផ្លូវ (professional street photography mode) កាន់តែធ្វើឲ្យអ្នករូបថត មានលំនឹង អាចផ្តិតយករូបភាពនៃដងផ្លូវបានយ៉ាងល្អឥតខ្ចោះ។

យើងឃើញថា realme តែងតែផ្តល់ជូននូវស្មាតហ្វូនទំនើបទាន់សម័យ ក៏ដូចជាសមត្ថភាពសម្រាប់យុវវ័យ ដែលទាំងអស់នេះហើយដែលធ្វើឲ្យ realme បង្កើតបានកំណត់ត្រាថ្មីលក់ស្មាតហ្វូនបាន ១០០ លានគ្រឿងទូទាំងពិភពលោក

បើអ្នកអាចចង់រកទិញស្មាតហ្វូននេះថែមទាំងបានកាដូបន្ថែមច្រើនទៀត ចុចចូលតាមគេហទំព័រខាងក្រោម៖realmeXSmileShop

អត្ថបទ៖ រក្សា

មតិយោបល់