• 2021-08-28 09:30:36
  • ព័ត៌មាន

កម្មវិធី Alibaba Global Startup Contest 2021 ចាប់បើកទទួលពាក្យហើយ

  • 2021-08-28 09:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតប្រជែង​លំដាប់​ពិភពលោក​ដ៏​ល្បីល្បាញ​មួយ​មាន​ឈ្មោះថា Create@ Global Startup Contest 2021 ​បង្កើត​ឡើង​ដោយ​សម្ព័ន្ធ​ Alibaba ​Cloud ​តាំង​ពី​ឆ្នាំ ២០១៥ ​ឥឡូវនេះ​ចាប់ផ្តើមជាថ្មីម្ដងទៀត​ក្នុង​ឆ្នាំ ២០២១ ដែល​ជា​រដូវកាលទី ៧ ​។​

​ប្រសិន​បើ​អ្នកចាប់អារម្មណ៍ចង់ចូលរួមប្រកួតប្រជែង ព្រឹត្តិការណ៍​បណ្ដុំ​អ្នក​ Start-up ​បច្ចេកវិទ្យា​មក​ពី​គ្រប់​ទិស​ទី​ទូទាំង​អាស៊ីអាគ្នេយ៍​និង​ពិភពលោក​ ​សូម​សរសេរ Proposal ​គំនិត​អាជីវកម្ម​របស់​អ្នក រួច​ដាក់ពាក្យ​ឥឡូវនេះ។ សូម​រួសរាន់​ឡើង! ​

ពិធីប្រកាសជ័យលាភី រដូវកាលមុនៗ

​បេក្ខជន​ជ័យលាភី​ ​នឹង​មាន​ឱកាស​ទទួលបាន​ ​ការវិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ, ​មាន​ឈ្មោះ​ពង្រីក​ទីផ្សារ​ទៅ​ក្រៅ​ស្រុក, បង្កើត​បន្ថែម​នូវ​បណ្ដាញ​ទំនាក់ទំនង​អាជីវកម្ម​ ព្រម​ទាំង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សម្ព័ន្ធ Alibaba Cloud Center និង​រង្វាន់​ជា​ទឹកប្រាក់​ផងដែរ។​

​កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖ ​នៅ​ថ្ងៃ​ទី ​៥ ​ខែ​កញ្ញា​ឆ្នាំ ២០២១

​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​រួម​មាន៖ កម្ពុជា សឹង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី និងថៃ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​តាមរយៈ​អនឡាញ​ (virtual) ​តាំង​ពី​ចាប់​ផ្តើម​ដល់​បញ្ចប់រយៈពេល១ខែពេញ​។ ថ្ងៃ​ទី ២៨ ​ខែ​កញ្ញា​ឆ្នាំ ២០២១ ​នឹង​ត្រូវ​កំណត់​ជា​ វគ្គផ្ដាច់ព្រ័ត្រ​ប្រកាស​ជ័យលាភី​ ​នៅ​ក្នុង​ប្រទេស​ចិន ។

-សូមចុះឈ្មោះនៅទីនេះ Register Now: https://bit.ly/createalibaba

-សូមដាក់ពាក្យនៅទីនេះ Application Form: https://bit.lyapplicationformalibaba

-ចូលទៅអានសេចក្តីលម្អិតលើ Official Website: https://my.alibabacloud.com/innovatio.../create-contest-2021

សម្រាប់ព័ត៌មានបន្ថែមចូលចូលទៅ Facebook Page: Alibaba Cloud Innovation Centre

អត្ថបទ៖ រក្សា

មតិយោបល់