• 2021-08-27 10:22:25
  • ព័ត៌មាន

ថៃបង្កើតប្រព័ន្ធរ៉ូបូត ដើម្បីបូមយកវ៉ាក់សាំងឱ្យបានច្រើនដូសក្នុងពេលដ៏ខ្លី

  • 2021-08-27 10:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលថៃកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណាដ៏អាក្រក់បំផុតរបស់ខ្លួន ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសបានបង្កើតម៉ាស៊ីនមួយដើម្បីបូមវ៉ាក់សាំងកូវីដ១៩ឱ្យមានប្រសិទ្ធភាពនិងបង្កើនប្រសិទ្ធភាពនៃការផ្គត់ផ្គង់។ យោងតាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជូឡាឡុងកនដែលផលិតរ៉ូបូតសម្រាប់ប្រើនៅមណ្ឌលវ៉ាក់សាំងរបស់សាកលវិទ្យាល័យតាំងពីថ្ងៃចន្ទទី២៣សីហាបានឱ្យដឹងថាដោយប្រើដៃរបស់រ៉ូបូត ប្រព័ន្ធ AutoVaccអាចបូមវ៉ាក់សាំង AstraZeneca ចេញពីដបបាន១២ដូសក្នុងពេល ៤ នាទី។ ពួកគេនិយាយថា នេះគឺកើនឡើង ២០ ភាគរយពីការបូមស្តង់ដារ ១០ ដូសដោយប្រើដៃមនុស្ស។

លោកស្រី ជូថាម៉ាស់ រតនាវីរៈផន ជាអ្នកស្រាវជ្រាវឈានមុខនៃក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មជីវវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យជូឡាឡុងកនបាននិយាយថា”ម៉ាស៊ីននេះធានាជាមួយភាពសុក្រឹតថា យើងអាចចំណេញបាន ២០ ភាគរយបន្ថែមពីដបវ៉ាក់សាំងនីមួយៗ គឺពី ១០ ទៅ ១២ ដូស”។ លោកស្រីរតនាវីរៈផននិយាយថា “២០ភាគរយបន្ថែមដែលយើងទទួលបានមានន័យថា ប្រសិនបើយើងមានវ៉ាក់សាំង AstraZeneca សម្រាប់មនុស្ស ១ លាននាក់ម៉ាស៊ីននេះអាចបង្កើនចំនួនដូសបានដល់ ១,២ លាននាក់”។

លោកស្រីនិយាយថា ខណៈបុគ្គលិកសុខាភិបាលខ្លះប្រើសឺរ៉ាំងម្ជុលតូចក្នុងគោលបំណងកាត់បន្ថយការខ្ជះខ្ជាយ អាចទទួលបានរហូតដល់ ១២ ដូសក្នុងមួយដបវាត្រូវការកម្លាំងមនុស្សនិងជំនាញខ្ពស់។ លោកស្រីនិយាយថា “នេះអាចធ្វើឱ្យថមថយថាមពលរបស់បុគ្គលិកពេទ្យ។ ពួកគេត្រូវប្រើកម្លាំងបូមបែបនេះរាល់ថ្ងៃរាប់ខែ”៕

ប្រភព៖ rasmeinews.com

មតិយោបល់