• 2021-08-27 04:58:45
  • ព័ត៌មាន

ដែនដី​កោះ​តៃវ៉ាន់ ​កំពុង​តំឡើង​គ្រាប់​រ៉ុក្កែត​ត្រៀម​បង្ហោះ​ផ្កាយរណប​ផ្ទាល់​ខ្លួន​ដំបូង​បង្អស់​

  • 2021-08-27 04:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«TiSpace ឬ Taiwan Innovative Space» ​គឺ​ជា​ឈ្មោះក្រុមហ៊ុនអវកាសឯកជនតៃវ៉ាន់ ទទួលបន្ទុករ៉ាប់រងលើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតដែលទើបផលិតបានឈ្មោះថា Hapith I ។

TiSpace

​ក្រុមហ៊ុន TiSpace ខាងលើនេះ ត្រៀមរួចរាល់ក្នុងការបាញ់បង្ហោះសាកល្បងគ្រាប់រ៉ុក្កែតទីមួយរបស់ខ្លួ ចេញពីដីកោះTaitung តែដោយលក្ខខណ្ឌមិនអំណោយផល ក៏បទៅចរចារនឹងអូស្រ្ដាលី ដើម្បីអាចដំណើការឲ្យបាននៅដំណាច់ឆ្នាំ ២០២១ ។

បន្ទាប់ពីការចរចារជោគជ័យនាពេលថ្មីៗនេះ ជាមួយក្រុមហ៊ុន​ឯកជន​អូស្រ្ដាលី ​ Southern Launch Space ឈានដល់កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ។ បើតាមគម្រោង នឹងត្រូវបាញ់ចេញពីកោះភាគខាងត្បូងប្រទេស អូស្រ្ដាលី។

គ្រាប់រ៉ុក្កែតដំបូង Hapith I មានទម្ងន់ត្រឹម៣តោន កម្ពស់១០ម៉ែត្រ និងមានទទឹងតែ ១,៥ ម៉ែត្រាមផ្ទុកផ្កាយរណប ដើម្បីបាញ់ចូលទៅគន្លងតារាវិថីរយៈកម្ពស់ទាប។

​លោក ​Christian Porter តំណាង​រដ្ឋាភិបាល​អូស្រ្ដាលីនិងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តនិងព័ត៌មានវិទ្យា បានលើកឡើងថា៖ «ស្ថិតក្នុងបរិបទប្រកួតប្រជែងអវកាសនាពេលនេះ យើងឃើញថា Space គឺជាចំណុចរួមមួយដែលនឹងជួយឲ្យសេដ្ឋកិច្ច​អូស្រ្ដាលីកាន់តែរីកចម្រើនឡើង តាមរយៈការបណ្ដាក់ទុនបន្ថែមជាច្រើនទៀតនាពេលអនាគត។ សម្រាប់ក្រុមហ៊ុនរបស់តៃវ៉ាន់ tiSpace ដែលមានឯកទេស រួមទាំងបច្ចេកវិទ្យាដ៏ទំនើបក្នុងការអភិវឌ្ឃន៍ផងនោះ វានឹងក្លាយជាចលនាដ៏សំខាន់ក្នុង ទីផ្សារប្រកួតប្រជែងអវកាស»។

ទស្សនាវីដេអូខាងក្រោម៖

​ត្បិតថា TiSpace ទើបប្រឡូកក្នុងវិស័យអវកាស ក៏ប៉ុន្តែប្រសិនណា បើបាញ់បង្ហោះ​ផ្កាយរណប​ផ្ទាល់​ខ្លួន​ដំបូង​បង្អស់នេះជោគជ័យ នោះនឹងចារជា​ប្រវត្តិសាស្រ្តរបស់ ដែនកោះតូច តែមានសមត្ថភាពខ្លាំងមួយនេះ៕

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ រក្សា

មតិយោបល់