• 2021-08-27 01:59:22
  • ហាងឆេងផលិតផល

Update! តម្លៃ Honda Dream ឬ អាសង់ស៊េរីឆ្នាំ២០២១ ដាក់លក់ប៉ុន្មានឥលូវនេះ

  • 2021-08-27 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Dream ឬអាសង់ស៊េរីឆ្នាំ២០២១ ជាម៉ូតូមានរូបរាងមិនខុសពីស៊េរីមុនៗ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេ ប្រើចង្កឹះលេខ ៤ វគ្គដដែល។

Dream ២០២១ ដែលបានចេញយូខែមកហើយដែរនោះ នៅតាមហាងបានប្រាប់ថាដល់ស៊េរីនេះអ្នកទិញមិនចាំគិតគូរច្រើនឡើយ ដោយសារម៉ាស៊ីនរូបរាងផលិតមកពេញឆ្នាំហើយ មើលតែពណ៌ និងតម្លៃត្រូវគ្នាអូសចេញវឹងតែម្ដង។

មកដល់ទីផ្សារនៅខ្មែរថ្ងៃដំបូងតម្លៃជិត ៣ពាន់ដុល្លារអាសង់ស៊េរីឆ្នាំ ២០២១ ឥឡូវនេះតាមប្រភពពីហាងនៅម្ដុំគិរីរម្យបានប្រាប់ថា មានការប្រែប្រួលតម្លៃនៅសល់ខ្ទង់ ២ ២៥០ដុល្លារប៉ុណ្ណេះ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។ ចំពោះមួយទឹក អាចមានតម្លៃទាប់ជានេះខ្ទង់ ១០០ទៅ ២០០ដុល្លារ។

ត្បិតថាម៉ូតូ Honda Dream ២០២១ ថ្មីមិនមានការកែប្រែរូបរាងនោះទេ ប៉ុន្តែក្រុមហ៊ុនបានបញ្ចេញតែមថ្មីមានលក្ខណៈប្លែក និងមានឡូហ្គូអក្សរ Dream ពណ៌មាសផុសចេញមកច្បាស់ៗជាងស៊េរីមុនៗ ជាមួយនឹងជម្រើសពណ៌ ៣ គឺ ខ្មៅ ក្រហម និង ស៕

អត្ថបទ៖ ម៉េងងី

មតិយោបល់