- 2021-08-26 07:02:53
- ព័ត៌មាន
កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានរចនាឡើងក្នុងគោលបំណងធំ ៤
- 2021-08-26 07:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានរចនាឡើងក្នុងគោលបំណងធំ ៤
ចន្លោះមិនឃើញ
MoEYS E-Learning ជាប្រព័ន្ធអប់រំដ៏ទំនើបដែលកំពុងអនុវត្តនៅកម្ពុជា ក្នុងបរិបទកូវិដ១៩នេះ។ ការសិក្សាតាម E-Learning ដែលបានបង្កើតឡើងដោយក្រសួងនេះ អាចជួយដល់អ្នកដែលរវល់ការងារ សិស្សានុសិស្សមិនសូវមានពេលវេលាគ្រប់គ្រាន់អាចសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិក។
ក្នុងនោះក្រសួងអបរំយុវជន និងកីឡា ក៏បានបង្ហាញពីកម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានរចនាឡើងក្នុងគោលបំណង៖
១.បន្តអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងពេញមួយជីវិត ឆ្ពោះទៅកាន់យុគសម័យឌីជីថល
២.ពង្រីកបន្ថែមនូវឧបករណ៍ យន្តការ និងជម្រើសសិក្សាដល់សិស្សគ្រប់រូបដែលមានភាពសម្បូរបែប និងងាយស្រួល
៣.អភិវឌ្ឍវិស័យអប់រំ ក្នុងបរិបទឧស្សាហកម្ម៤.០ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
៤.បង្កើតឧបករណ៍អប់រំពីចម្ងាយបន្ថែមមួយទៀតដែលមានភាពងាយស្រួល រហ័ស និងចំណេញពេលវេលា សម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល
ទាញយកកម្មវិធីតាមរយៈតំណភ្ជាប់៖ សម្រាប់ Play Store និង App Store
ការសិក្សាតាមអ៊ីនធឺណិតជាប្រព័ន្ធសិក្សាថ្មីទំនើប កម្ពុជាបានធ្វើជោគជ័យដោយប្រមូលគ្រូៗដែលមានជំនាញទូទាំងប្រទេ មកថតជាវីដេអូបង្ហោះនៅលើប្រព័ន្ធ ហ្វេសបុក យូធូប ដោយផ្ដោតសំខាន់ជាដំបូងលើមុខវិជ្ជាថ្នាក់ទី ៩ និងទី ១២ ដែលបានដាក់អនុវត្តយ៉ាងជោគជ័យនាពេលកន្លងមក។ MoEYS E-Learning ជាវិធីសាស្ត្រសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើបមួយ សម្រាប់និស្សិតមិនសូវមានពេលវេលាគ្រប់គ្រាន់ អាចរៀនស្វ័យសិក្សាពីចម្ងាយ។ ប្រព័ន្ធអប់រំបច្ចេកវិទ្យាថ្មីនេះក៏កំពុងអនុវត្តយ៉ាងជោគជ័យនៅតាមប្រទេសជឿនលឿនជាច្រើន៕