- 2021-08-25 04:46:48
- ព័ត៌មាន
ចិន ជាប់លេខមួយខាង 5G មានស្ថានីយ៍ជាង ១លានទីតាំងនិងចំនួនអ្នក Sub ជាង ៥០០ លាន
- 2021-08-25 04:46:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ជាប់លេខមួយខាង 5G មានស្ថានីយ៍ជាង ១លានទីតាំងនិងចំនួនអ្នក Sub ជាង ៥០០ លាន
ចន្លោះមិនឃើញ
របាយការណ៍ថ្មីចុងក្រោយបង្អស់ពីក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ធំជាងគេចំនួន បី នៅប្រទេសចិនគឺ China Telecom, China Unicom និងChina Mobile បានបញ្ចេញឲ្យដឹងនូវ ចំនួនតួលេខសរុបពិតប្រាកដលើចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាកម្ម (Subscriber) និងចំនួនស្ថានីយ៍ 5G ផងដែរ ត្រឹមកណ្ដាលឆ្នាំ ២០២១ ។
បើយោងតាមរបាយការណ៍ដដែល បានបង្ហាញថា សរុបតួលេខទាំងបីក្រុមហ៊ុន មានចំនួនអ្នក Sub គឺ ៥០៣ លានស្មើនឹង កន្លះប៊ីលាន(billions) រួមទាំងចំនួនស្ថានីយ៍ 5G តំឡើងបានទូទាំងប្រទេសសរុប 1,150,000 ទីតាំង។
សម្រាប់ China Mobile ទើបនឹងចុះហត្ថលេខាព្រមព្រៀងជាង ៩០០ កុងត្រាលើគម្រោង 5G នៅតាមបណ្ដាខេត្តនានារបស់ចិន (Provincial-level) ។
លោក Liu Liehong ជា អនុរដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងបច្ចេកវិទ្យារដ្ឋចិន ធ្លាប់លើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកថា៖ "គម្រោងនៅដំណាច់ឆ្នាំ ២០២១ ត្រូវធ្វើយ៉ាងណាដំឡើងស្ថានីយ៍មេ 5G ឲ្យបាន៦លានស្ថានីយ៍បន្ថែមទៀត។ លោកសង្ឃឹមថាកិច្ចការនេះនឹងជួយសម្រួលដល់ក្រុមហ៊ុននានាអាចផលិតស្មាតហ្វូនគាំទ្រ 5G ឲ្យបានច្រើនជាង ៨០% នៅឆ្នាំបន្តបន្ទាប់ទៀត។”
ក្រុមហ៊ុនចិនទាំងបីដ៏សំខាន់ខាងលើបានរួមដៃគ្នា ក្លាយឆ្អឹងខ្នងផ្នែកកសាង (បណ្ដាញ)ហេដ្ឋារចនាសម្ព័ន្ធ 5G បានច្រើនជាងគេបំផុតនៅចិន។ ចំនួននេះអាចនិយាយបានថា ច្រើនជាងគេបំផុតលើលោក។
រំឮកផងដែរ អត្ថប្រយោជន៍នៃល្បឿនអ៊ឺនធើណិត 5G នៅចិន ធ្វើឲ្យវិស័យផ្សេងៗប្រសើរឡើងជាលំដាប់ ដូចជា វិស័យយោធា, វិស័យអប់រំ និងវិស័យសុខាភិបាល បញ្ជាឧបករណ៍ពិនិត្យពីចម្ងាយ remote healthcare ជាដើម៕