• 2021-08-25 02:20:46
  • ព័ត៌មាន

ឧក្រិដ្ឋជនរោគចិត្ត Hack រូបថតអាក្រាតនារីៗរាប់ពាន់នាក់ ពី iCloud ចែកចាយលើអ៊ីនធឺណិត

  • 2021-08-25 02:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧក្រិដ្ឋជនមកពី ទីក្រុង Los Angeles មានឈ្មោះថា Hao Kuo Chi ត្រូវបានជាប់ចោទពីបទលួចចូលគណនី iCloud របស់មនុស្សជិត ៥០០០នាក់ ដើម្បីតាមប្រមាញ់រូបថតស្រាតរបស់មនុស្សស្រី និងបានចែកចាយលើបណ្ដាញអ៊ីនធឺណិត រួមទាំងគេហទំព័រអាសអភាសទៀតផង នេះបើយោងទៅតាម សារព័ត៌មាន The Los Angeles Times។

ឧក្រិដ្ឋជនរោគចិត្ត Hao Kuo Chi បានប្រមែប្រមូលបានប្រមាណជា ៦២ម៉ឺន នៃរូបថតនិងវីដេអូ របស់ជនរងគ្រោះ។

គេបានប្រើបច្ចេកទេសវាយប្រហារ (hack) តាមវិធី Phishing និង Social Engineering ស្ទូចយកគណនីអ្នកប្រើ ដោយមិនបានវាយប្រហារផ្ទាល់ទៅកាន់សេវាកម្ម Apple iCoud ឡើយ។

Hao Kuo Chi ឆរបោកជនរងគ្រោះថា ខ្លួនជាបុគ្គលិក customer support របស់ Apple ដោយប្រើឈ្មោះថា "applebackupicloud" និង "backupagenticloud," ថែមទាំងស្នើឱ្យអ្នកប្រើឱ្យផ្ញើ user ID និង passwords ទៅកាន់រូបគេ។ ក្រុមភ្ញាក់ងារ FBI បានរកឃើញថា មានគណីច្រើនជាង ៥០ម៉ឺនអ៊ីមែល ក្នុងនោះមាន ៤៧០០អ៊ីមែល បានផ្ញើ user ID និង passwords ទៅកាន់ឧក្រិដ្ឋជន។

ជុំវិញបញ្ហានេះ Hao Kuo Chi ប្រឈមមុខនឹងការជាប់គុករយៈពេល ១៥ឆ្នាំ។ យ៉ាងណា ក្នុងករណីរងគ្រោះនេះ អ្នកអាចការពារសុវត្ថិភាពគណនី iCloud បានផងដែរ ដោយបើកមុខងារ two-factor authentication ដើម្បីបន្ថែមសុវត្ថិភាពបន្ថែមលើគណនី៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់