• 2021-08-20 01:46:52
  • ព័ត៌មាន

មន្ត្រីជំនាញ ប្រាប់ឲ្យប្រយ័ត្នល្បិចលួចលេខសម្ងាត់គណនី ដោយប្រើប្រាស់ Microsoft Forms!

  • 2021-08-20 01:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារទទួលបាននូវសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។

បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី Microsoft Forms បង្កេីតនូវទម្រង់ Login នៃកម្មវិធីអ៊ីនធឺណិតផ្សេងៗ ធ្វើជាអន្ទាក់លួចយកព័ត៌មានគណនីអ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ដោយធ្វើការពិនិត្យ ផ្ទៀងផ្ទាត់អំពីប្រភព និងអាសយដ្ឋានគេហទំព័រ (URL) មុននឹងធ្វើការវាយបញ្ចូលឈ្មោះគណនី លេខកូដសម្ងាត់ ឬព័ត៌មានចាំបាច់ផ្សេងៗ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់