• 2021-08-16 08:06:21
  • ព័ត៌មាន

Range Rover Evoque ស៊េរី២០២០ មួយទឹក គ្រាន់តែពន្ធនាំចូលជិត ៤ម៉ឺនដុល្លារ

  • 2021-08-16 08:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​កម្ពុជា Range Rover Eoque First Edition ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ មាន​ការ​រចនា និង​កែ​ប្រែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លែក​ពី​ស៊េរី​មុន។

រថយន្ត​ប្រណិត​ដែល​មាន​តម្លៃ​ថ្លៃ​គួរ​សម​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ នៅ​តែ​មាន​អ្នក​ទិញ​ជិះ​ជា​ច្រើន។ តាម​ប្រភព​ពី Auto US Direct Cambodia បាន​ប​ង្ហាញ​​ពី​តម្លៃនាំ​ចូល​ឡាន​មួយ​ទឹក​ពី​អាមេរិក សម្រាប់​ម៉ូដែល Range Rover Evoque First Edition ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ ដូច​ខាង​ក្រោម៖

  • តម្លៃ​ឡាន ៥៣ ៥០០ដុល្លារ (តម្លៃនៅអាមេរិក)។
  • តម្លៃពន្ធនាំចូល ៣៩ ២៨០ដុល្លារ។
  • តម្លៃដឹកជញ្ជូន ២ ៥០០ដុល្លារ។
  • តម្លៃឯកសារនៅខ្មែរ ៨០០ដុល្លារ។
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ៣ ០០០ដុល្លារ។

ដូច​នេះ​សម្រាប់​តម្លៃ​សរុបទាំងអស់របស់ឡាន Range Rover Evoque First Edition ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ មាន​តម្លៃ​ខ្ទង់ ៩៩ ០៨០ដុល្លារ។

#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។

Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ ​មាន​បំពាក់​ម៉ាស៊ីន​ទំហំ ២,០ លីត្រ មាន​ទាំង​ប្រភេទ​ម៉ាស៊ីន​សាំង និងម៉ាស៊ូត អាច​បង្កើន​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង ៧,៥ វិនាទី អាច​បើក​បរ​បាន​ល្បឿន ២៣០ គីឡូ​ម៉ែត្រ​ក្នុង ១ម៉ោង អម​ជា​មួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៩​ ​វគ្គ​និង​ប្រព័ន្ធ​បើកបរ​អូស​កង់​ទាំង​ ​៤​ ​AWD​ ​(All-Wheel-Drive)​ ​ឬ​ហៅ​ប៉ុង ​២។ កម្រិត​ប្រើ​ប្រេង​ឥន្ធនៈគឺ​ ១០០ គីឡូម៉ែត្រស៊ី​ប្រេង​ ប្រមាណ ៧,៧ លីត្រ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Auto US Direct Cambodia

អត្ថបទ៖ ម៉េងងី

មតិយោបល់