• 2021-08-15 03:00:56
  • ព័ត៌មាន

រថយន្ត MG RX5 ស៊េរីឆ្នាំ២០២១ រួមបញ្ចូលនូវស្ទីលថ្មីជាមួយបច្ចេកវិទ្យាទំនើប

  • 2021-08-15 03:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG គឺជាយីហោរថយន្តដែលមានដើមកំណើតនៅចក្រភពអង់គ្លេសហើយបានបង្កើតឡើងក្នុងឆ្នាំ១៩២៤ និងទទួលបានសមិទ្ធផលក្នុងរយៈពេលជាង៩៣ឆ្នាំចុងក្រោយនេះ។ រថយន្តMGទទួលបាននូវភាពល្បីល្បាញនៅប្រទេសកម្ពុជាតាមរយៈម៉ូឌែលដែលលក់ដាច់ជាងគេគឺរថយន្ត MG RX5 និង MG ZS។

MG RX5 គឺជារថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជាហើយវាត្រូវបានបំពាក់នូវមុខងារប្រើប្រាស់យ៉ាងល្អហើយរួមបញ្ចូលគ្នាជាមួយរូបរាងដ៏អស្ចារ្យអមនឹងកម្លាំងខ្លាំង។ វាបន្តភាពទាក់ទាញដែលមើលទៅគឺពិតជាស្រស់ស្អាតនិងអស្ចារ្យបន្ថែមទៀតទៅលើការរចនាម៉ូដទាន់សម័យគឺរចនាបថថ្មីនៃយ៉ាន់កង់ សម្រាប់ឆ្នាំ២០២១នេះ។

រថយន្ត MG RX5 ជារថយន្តប្រភេទ SUV ស៊េរីថ្មី ដែលមានការរួមបញ្ចូលគ្នានូវរចនាបថថ្មីទាន់សម័យរួមជាមួយនឹងបច្ចេកវិទ្យាទំនើបនិងមានភាពច្នៃប្រឌិតថ្មី។ ជាពិសេសគឺតម្លៃសមរម្យ ចាប់ពី ៣៦ ៩៩៩ ដុល្លារប៉ុណ្ណោះ និងមានការថែមជូនជាមួយនឹងកាដូជាច្រើនទៀតដូចជា: ឃ្លុបក្រោយអូតូ, ឈ្នាន់ជើង, កម្រាលជើង, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល១ឆ្នាំ, បិតស្កុតUVការពារកម្តៅ និង ប័ណ្ឌជាវទំនិញនៅផ្សារទំនើបអ៊ីអន (Aeon Supermarket) ដែលមានទឹកប្រាក់ចំនួន $300 ។

នៅផ្នែកម៉ាស៊ីនរបស់រថយន្ត MG RX5 គឺបានភ្ជាប់មកជាមួយម៉ាស៊ីនតួបូចំណុះ1.5T រួមនិងប្រអប់លេខអូតូ៧វគ្គ ដែលផ្តល់នូវកម្លាំង 169hp និងកម្លាំងរមួល 250Nm។ ទន្ទឹមនឹងនេះដែរ ការសន្សំសំចៃប្រេងឥន្ធនៈពិតជាគួរឱ្យចាប់អារម្មណ៍គឺស៊ីប្រេងត្រឹមតែ ៦.៨លីត្រក្នុង ១០០គីឡូម៉ែត្រប៉ុណ្ណោះ (សម្រាប់ផ្លូវhighway)។ វាក៏ទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ៥ពីផ្នែកប្រព័ន្ធសុវត្ថិភាពផងដែរ ដែលការទទួលបាននេះដោយសារសំណុំនៃសុវត្ថិភាពរបស់រថយន្តនេះគឺមានច្រើនដូចជា: ពោងសុវត្ថិភាពចំនួន៦គ្រាប់, ដែកគ្រោងនៃតួរថយន្តមានភាពរឹងមាំល្អ, កាមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត រួមនឹងប្រព័ន្ធហ្វ្រាំងវៃឆ្លាតទៀតផង។

រថយន្ត MG RX5 បង្ហាញពីការរចនាដ៏ទាក់ទាញនៃរូបរាងនិងភាពទាន់សម័យនៃមុខងារប្រើប្រាស់ដែលអាចទទួលស្គាល់ថាវាជាម៉ូឌែលដែលលក់ដាច់ជាងគេ។ ពិសេសនៅផ្នែកខាងមុខដែលមានចង្កៀងមុខប្រភេទLEDដ៏ស្រស់ស្អាតនិងទាន់សម័យ។

ប្រសិនបើអ្នកប្រៀបធៀបជាមួយរថយន្តផ្សេងទៀតនៅក្នុងផ្នែករបស់វា នោះអ្នកនឹងអាចនិយាយបានថារថយន្ត MG RX5 ផ្តល់ជូនអ្នកនូវលក្ខណៈពិសេសជាច្រើនដូចជា ដំបូលលើបើកបែប Panoramic ដ៏ធំ, smart key with button start engine, អេក្រង់កម្សាន្តទំហំ៨អ៊ីញដែលអាចភ្ផាប់ជាមួយ Bluetooth និង Apple CarPlay, កៅអីមុខសម្រាប់អ្នកបើកបរអូតូ, ម៉ាស៊ីនត្រជាក់មានការគ្រប់គ្រងដោយស្វ័យប្រវត្តិ, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធហ្វ្រាំង ABS&ABD, ប្រព័ន្ធចុះចំណោត, ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ និង មុខងារពិសេសគឺការបើកឃ្លុបក្រោយអូតូដែលមានភ្ផាប់ក្នុងកញ្ចក់ប្រម៉ូសិនរបស់ពួកគេ៕

អត្ថបទ៖ សុខហេង

មតិយោបល់