• 2021-08-14 05:51:17
  • ព័ត៌មាន

តំណាង Infinix កម្ពុជាដាក់គោលដៅលក់ស្មាតហ្វូនម៉ូឌែលថ្មីតម្លៃ ១២៩ ដុល្លារឲ្យបានរាប់ពាន់គ្រឿង ដំណាច់ឆ្នាំ ២០២១

  • 2021-08-14 05:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមប្រសាសន៍លោក Max Wu មានតំណែងជា Country Manager-ប្រធានគ្រប់គ្រងប្រចាំកម្ពុជា បានលើកឡើងដោយភាពជឿជាក់ថា៖ «ជាមួយនឹងការមកដល់នៃស្មាតហ្វូនស៊េរីថ្មីដែលមានតម្លៃសមរម្យ និងបំពាក់មកជាមួយនឹងលក្ខណៈសម្បត្តិល្អៗជាច្រើនសឹងតែធំៗគ្រប់ចំណុចដែលអតិថិជនចង់បាន យើងសង្ឃឹមខ្ពស់ថា ម៉ូឌែលស៊េរីថ្មីនេះនឹងអាចលក់បានឡើងដល់ចំនួនរាប់ពាន់គ្រឿង នៅដំណាច់ឆ្នាំ ២០២១ នេះ។»

លោក Max Wu

លោកបន្ថែមថា៖ «លើសពីនេះទៀត ក្រុមហ៊ុនក៏មានគម្រោងនឹងសហការចាប់ដៃជាមួយនឹង Influencer ល្បីៗ ឬ KOL ជាច្រើនរូបជាតំណាងដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងជាពិសេសសហការជាមួយតាមបណ្ដាហាងលក់រាយនៅទូទាំងប្រទេសកម្ពុជា ដើម្បីអាចផ្គត់ផ្គង់និងចែកចាយឲ្យដល់ដៃអតិថិជននៅជិតបំផុត។» ក្រៅពីម៉ូឌែលថ្មីនេះក្រុមហ៊ុនក៏មានគម្រោងនឹងបន្ថែមម៉ូឌែលចំនួន ៤ ផ្សេងទៀតដែលអាចនឹងចូលមកកម្ពុជានៅចន្លោះខែ កញ្ញា-ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

នៅថ្ងៃទី១៣ សីហាឆ្នាំ ២០២១ ក្នុងឱកាសកម្មវិធីប្រកាសលក់ជាផ្លូវការនូវម៉ូឌែល Infinix Hot 10 Play នៅកម្ពុជា។ Infinix Cambodia ក៏បានប្រគល់រង្វាន់ជូន Infinix Fans ឈ្នះរង្វាន់ពីការឆ្លើយសំនួរ និងទាយតម្លៃ Infinix Hot 10 Play នៅផ្សារទំនើបសូរិយា ជាន់ទី 2 ផងដែរ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិល្អៗដែលមានបំពាក់លើម៉ូឌែលថ្មីចុងក្រោយនេះដូចជា៖

ទីតាំងលក់របស់ Infinix នៅផ្សារទំនើបសូរិយា ជាន់ទី 2
Infinix Fans ឈ្នះរង្វាន់ពីការឆ្លើយសំនួរ

ស្មាតហ្វូននេះគឺជាម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូលស្មាតហ្វូន Hot series របស់ក្រុមហ៊ុននេះដែលមានគោលដៅសម្រាប់យុវវ័យដែលចង់បាននូវអេក្រង់ធំកម្រិតភាពច្បាស់ខ្ពស់សម្រាប់ការចាក់វីដេអូ និងការកម្សាន្ត និងថាមពលថ្មធំដែលផ្តល់នូវការប្រើប្រាស់បានរយៈពេលយូរថែមទៀត។

ស្មាតហ្វូន HOT 10 PLAY នេះបំពាក់នូវបច្ចេកវិទ្យា Power Marathon Technology និងថាមពលថ្មធំដល់ទៅ 6000mAh ។ ស្មាតហ្វូនស៊េរីថ្មីនេះមានបន្ទះឈីប Helio G35 Octa-core chipនិងអេក្រង់ 6.82" Cinematic Display ថែមទៀត។ ស្មាតហ្វូន HOT 10 PLAY នេះមានកម្រិតភាពច្បាស់ខ្ពស់ និងបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។

១) ថាមពលថ្មធំ 6000mAh មានបច្ចេកវិទ្យា Power Marathon Tech អាចប្រើបានពេញមួយថ្ងៃ

ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យា Power Marathon Technology និងថាមពលថ្មធំដល់ទៅ 6000mAh នោះ ស្មាតហ្វូន HOT 10 PLAY នេះផ្តល់នូវការប្រើប្រាស់បានពេញមួយថ្ងៃដោយគ្មានបញ្ហានោះទេ។ នៅក្នុងការតេស្តទៅលើស្មាតហ្វូននេះ ស្មាតហ្វូនស៊េរីថ្មី HOT 10 PLAY នេះអាចប្រើប្រាស់បានដល់ទៅ 55.7 ថ្ងៃនៅក្នុង standby mode ឬខលបានរយៈពេលដល់ទៅ 53.4 ម៉ោង។

បន្ថែមពីនេះទៀតនោះ នៅពេលដែលថាមពលថ្មរបស់ស្មាតហ្វូននេះនៅត្រឹមតែ 5% នោះ អ្នកប្រើប្រាស់បានបើកដំណើរការនូវមុខងារ Ultra Power Mode ដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់បានដល់ទៅ 19 ម៉ោងបន្ថែមទៀត។ ស្មាតហ្វូន HOT 10 PLAY នេះទ្រទ្រង់នូវការលេងហ្គេមបានដល់ទៅ 13.8 ម៉ោង ឬការស្តាប់ចម្រៀងបានដល់ទៅ 155 ម៉ោងដែលនេះធានាថា ស្មាតហ្វូននេះអាចបំពេញនូវតម្រូវការនៃការកម្សាន្តរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

២) បំពាក់បន្ទះឈីប Helio G35 Octa-Core លឿនជាងមុន និងបទពិសោធន៍នៃការលេងហ្គេមកាន់តែល្អជាងមុន

ជាមួយនឹងការបំពាក់នូវបន្ទះឈីប Helio Octa-core chip ដ៏ខ្លាំងក្លានោះ ស្មាតហ្វូន HOT 10 PLAY នេះផ្តល់នូវការកម្សាន្តយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ បច្ចេកវិទ្យានេះផ្តល់នូវភាពរលូននៅក្នុងការលេងហ្គេម និងការកម្សាន្តយ៉ាងមានប្រសិទ្ធិភាព។ ស្មាតហ្វូន HOT 10 PLAY បំពាក់នូវបច្ចេកវិទ្យា Hyper Engine technology ដែលអនុញ្ញាតអោយអ្នកអាចធ្វើការ Switch បានយ៉ាងងាយស្រួលរវាង LTE និង WiFi ដែលផ្តល់នូវការលេងហ្គេមកាន់តែរលូន និងគ្មានភាពរអាក់រអួលនោះទេ។ ដូចនេះ ការលេងហ្គេមគឺកាន់តែអស្ចារ្យជាងមុន និងឆ្លាតវៃជាងមុន។

៣) អេក្រង់ 6.82" Cinematic ផ្ដល់នូវជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យ

អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យបំផុតជាមួយនឹងអេក្រង់ 6.82" Dot Drop របស់ស្មាតហ្វូន HOT 10 PLAY និងកម្រិតអេក្រង់ 90.66% screen to body ratio ។ អេក្រង់របស់ស្មាតហ្វូននេះគឺមានកម្រិត 20.5:9 full view ratio ដែលស្ទើរតែកៀកទៅនឹងកម្រិត IMAX movie ratio ដែលផ្តល់នូវភាពច្បាស់ និងធំជាងមុននៅក្នុងការទស្សនាខ្សែភាពយន្ត ការលេងហ្គេម និងស្ទ្រីមីងជាដើម។ អេក្រង់របស់ស្មាតហ្វូន HOT 10 PLAY នូវផាសុខភាពក្នុងការប្រើប្រាស់ដែលអ្នកអាចលេងជាមួយនឹងដៃម្ខាងបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

៤) មានកាមេរ៉ាខាងមុខ 8MP AI និងកាមេរ៉ាភ្លោះខាងក្រោយ 13MP AI

ស្មាតហ្វូនស៊េរីថ្មី HOT 10 PLAY នេះមានកាមេរ៉ាខាងមុខទំហំ 8MP AI និងកាមេរ៉ាខាងក្រោយភ្លោះ 13MP AI ដែលអាចចាប់រូបភាពបានលឿន និងផ្តល់នូវរូបភាពបានច្បាស់គ្រប់ស្ថានភាព។ ស្មាតហ្វូននេះបំពាក់នូវមុខងារ AI portrait blur ដែលអ្នកប្រើប្រាស់អាចផ្តោតទៅលើចំណុចណាមួយបានយ៉ាងល្អបំផុត។ មុខងារនេះជួយបង្កើតនូវរូបភាពកម្រិតធម្មជាតិ និងការថតរូបភាព portrait បានយ៉ាងល្អមិនថាថតខាងមុខ ឬការថតនៅចំហៀងនៃចំណុចដែលអ្នកចង់បាននោះទេ។ វាអាចជួយអ្នកអោយយករូបភាពនេះធ្វើជា Masterpieces បាន។

ស្មាតហ្វូន HOT 10 PLAY នេះក៏មានការទ្រទ្រង់នូវមុខងារសុវត្ថិភាព Face Unlock និងប្រព័ន្ធស្កេនក្រយ៉ៅដៃដែលអនុញ្ញាតអោយអ្នកអាចដោះសោរបានលឿនជាងមុន និងសុវត្ថិភាពជាងមុនត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ ស្មាតហ្វូន HOT 10 PLAY បំពាក់នូវប្រព័ន្ធប្រតិបត្តិការ XOS 7.0 ដែលមានរូបភាព Interface យ៉ាងទាក់ទាញគ្មានគូប្រៀបនោះទេ។

ស្មាតហ្វូននេះក៏មានមុខងារ Split Screen Mode ដែលអនុញ្ញាតអោយអ្នកអាចបែងចែកទៅលើអេក្រង់សម្រាប់ការប្រើប្រាស់ទៅលើកម្មវិធីជាច្រើនផ្សេងៗគ្នាដូចជាការផ្ញើសារជាមួយនឹងមិត្តភក្តិ និងការមើលទៅលើវីដេអូនៅលើស្មាតហ្វូនរបស់អ្នកនៅក្នុងពេលជាមួយគ្នាផងដែរ។

ស្មាតហ្វូន HOT 10 PLAY ពេលនេះបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាហើយជាមួយនឹង 4 ពណ៌ក្នុងការជ្រើសរើសគឺ Obsidian Black, Morandi Green ,Aegean Blue និង 7° Purple ។

ស្មាតហ្វូននេះមានជម្រើសទំហំតែមួយប៉ុណ្ណោះគឺ RAM 4GB មេម៉ូរី 64 GB មានតម្លៃ 129 ដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ រក្សា

មតិយោបល់