• 2021-08-13 04:22:59
  • ព័ត៌មាន

ឱកាសល្អ! ៣ជំនាញផ្នែកបច្ចេកវិទ្យា ផ្ដល់អាហារូបករណ៍១០០% សម្រាប់ ៧៥កន្លែង

  • 2021-08-13 04:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអបរំយុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃនេះ ស្ដីពីការផ្ដល់អាហារូបករណ៍១០០% ចំនួន៧៥ កន្លែង ក្នុងនោះ ២០កន្លែង ត្រូវបានផ្តល់ជូនពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា។

រូបតំណាង

ការផ្ដល់អាហារូបករណ៍នេះ នឹងត្រូវទៅសិក្សានៅវិទ្យាស្ថាន Tux Global Institute(TGI) ឯកទេសអប់រំលើបច្ចេកវិទ្យា និងវិស្វកម្ម ទទួលមូលនិធិពីប្រទេសជប៉ុន ជំនាញចំនួន៣ ដូចជា៖

  1. UX/UI Design
  2. Digital Marketing
  3. App/Web Design
  • ចុះឈ្មោះតាមតំណ៖ https://bit.ly/tgischolarshipapplication
  • ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ ល្ងាច
  • សម្រាប់ព័ត៌មានលម្អិត៖ kossoma.nuon@gmail.com ទូរសព្ទ៖ 078880099

គូសបញ្ជាក់​ថា Tux Global Institute (TGI) គឺជាវិទ្យាស្ថានទទួលមូលនិធិពីប្រទេសជប៉ុន ដែលផ្តល់ការអប់រំដោយមិនគិតថ្លៃលើបច្ចេកវិទ្យា និងវិស្វកម្ម ដល់បុគ្គលដែលបានជ្រើសរើស៕

អត្ថបទ៖ ម៉េងងី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី