• 2021-08-13 04:03:07
  • ព័ត៌មាន

ចិនផលិតតុក្កតាដ៏ស្រស់ស្អាត ឱ្យធ្វើជាអ្នកតំណាងផលិតផលជំនួសឱ្យការជួលតារាៗ

  • 2021-08-13 04:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប្រទេសចិន មានក្រុមហ៊ុនមួយចំនួនបានប្រើអ្នកតំណាងផលិតផល ជាតុក្កតា ដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន។ តួយ៉ាងដូចជា តុក្កតាមានឈ្មោះថា Ayayi ជាតំណាងផលិតផលមួយរូប មានរូបរាងសឹងច្រលំមនុស្សពិត ហើយសូម្បីតែស្បែករបស់នាង ក៏អាចប្រែប្រួលទៅតាមបរិយាកាសកំពុងស្ថិតនៅ ដូចទៅនឹងមនុស្សផងដែរ។

Ayayi មានរូបថតមួយចំនួនបានបង្ហោះចូលបណ្ដាញសង្គម Instagram មានអ្នកគាំទ្រប្រមាណ ៥០០០នាក់។ នាងឈរកាន់ផលិតផលទូរសព្ទ ធ្វើកាយវិការ Cute cute បង្ហាញម៉ូដដូចទៅនឹងតារា សឹងមើលមិនដឹងថាជាតុក្កតានោះឡើយ។

បច្ចុប្បន្ន តុក្កតាស្រី Ayayi បានធ្វើការជាអ្នកផ្សព្វផ្សាយផលិតផលឱ្យក្រុមហ៊ុន Guerlain។ ក្រៅពីនេះ ក៏គេនៅឃើញមានតុក្កតាផ្សេងៗទៀត បានក្លាយជាអ្នកតំណាងផ្សព្វផ្សាយឱ្យផលិតឯទៀតដូចជា ប្រ៊ែន Chanel ឬ Prada ផងដែរ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់