• 2021-08-13 02:21:01
  • ព័ត៌មាន

រោងចក្រផលិតiPhoneធំជាងគេ Foxconn នឹងជ្រើសរើសប្រទេសថៃ សហរដ្ឋអាមេរិច សង់រោងចក្រផលិតឡានអគ្គិសនី

  • 2021-08-13 02:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមឆ្នាំ២០២២ ខាងមុខ រោងចក្រផលិត iPhone ធំជាងគេរបស់ Apple គឺ Foxconn នឹងជ្រើសរើស ប្រទេសថៃ សហរដ្ឋអាមេរិច ឬអាចនឹងនៅតំបន់អឺរ៉ុប ដើម្បីសាងសង់រោងចក្រផលិតឡានអគ្គិសនី។

ប្រធានក្រុមហ៊ុន Foxconn បាននិយាយថា ពួកគេគ្រោងនឹងមានការផលិតទ្រង់ទ្រាយធំ នៅអំឡុងឆ្នាំ២០២៣ នា៣ប្រទេសខាងលើ។ រោងចក្រទាំងនោះមានការរំពឹងថា នឹងជាកន្លែងផ្គត់ផ្គង់គ្រឿងបន្លាស់ ក៏ដូចជាពន្លឿនការផលិត ឱ្យក្រុមហ៊ុន Apple ដើម្បីផលិតឡានអគ្គិសនី។

យោងទៅតាមប្រភពពី Nikkei Asia ក្រុមហ៊ុន Foxconn កំពុងចរចាជាមួយរដ្ឋចំនួនបីនៅ សហរដ្ឋអាមេរិច ដោយមួយជារដ្ឋ Wisconsin ដែលពីមុនជាគោលដៅសម្រាប់រោងចក្រផលិតបន្ទះឈីប ប៉ុន្តែអាចផ្លាស់ប្តូរទៅជារថយន្តអគ្គិសនីវិញ។

ចំណែកឯនៅ ប្រទេសថៃ ឯណោះវិញ ពួកគេបានចាប់ដៃជាមួយនឹង PPT រួចទៅហើយ ដែលជាក្រុមហ៊ុនផលិតប្រេងនិងហ្គាស ក្នុងការអភិវឌ្ឍទៅលើទម្រង់កម្មវិធី និងផលិតសមាសធាតុផ្សេងៗ សម្រាប់ឡានអគ្គិសនី៕

ប្រភព៖ AppleInsider ប្រែ​សម្រួល៖ កុសល

មតិយោបល់