• 2021-08-11 02:33:23
  • ផលិតផលថ្មី

ស្មាតហ្វូនដំបូងបំផុត Xiaomi Mix 4 កាមេរ៉ាបង្កប់ក្រោមអេក្រង់ ប្រើឈីប Snapdragon 888+ និងកម្លាំងសាក ១២០វ៉ាត់

  • 2021-08-11 02:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi ទើបបញ្ចេញ Mi Mix 4 ជាស្មាតហ្វូនដំបូងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ (camera under panel)។ វាប្រើអេក្រង់កោង ប្រភេទ AMOLED ទំហំ ៦,៦៧អ៊ិញ មាន refresh rate 120Hz និងកម្រិតបង្ហាញ FHD+ ដែលបង្កប់កាមេរ៉ា Selfie នៅពីក្រោម ទំហំ 20MP ដោយមិនមានស្នាមផងដែរ។

Mix 4 ប្រើកាមេរ៉ា៣គ្រាប់ ដោយលែនដើមជាសែនស័រ 1/1.33-inch មានទំហំ 108MP និងមានមុខងារ OIS។ លែនបន្ទាប់ជា Periscope ទំហំ 8MP អាចពង្រីក 5x optical zoom រីឯលែនបន្ទាប់ ជា ultrawide ទំហំ 13MP។

Xiaomi បានបំពាក់ Mix 4 ជាមួយបន្ទះឈីប Snapdragon 888+ ដែលមាន RAM 8/12GB និងទំហំផ្ទុក 128/512GB។

ស្មាតហ្វូននេះ មានទំហំថ្ម 4500 mAh និងទ្រទ្រង់ការសាកតាមខ្សែ 120W អាចបញ្ចូលថ្មមួយពេញ ត្រឹមរយៈពេល ២១នាទី ប៉ុន្ដែអាច Boost ល្បឿនឱ្យលឿនបន្ថែម នៅសល់ត្រឹម ១៥នាទី តែប៉ុណ្ណោះ។ ចំណែកការសាកតាម Wireless 50W អាចបញ្ចូលថ្មមួយពេញ ប្រើពេល ២៨នាទី។

Xiaomi Mix 4 មានជម្រើស៤ពណ៌ គឺពណ៌ស ខ្មៅ ប្រផេះ និងទឹកប្រាក់។ រីឯការដាក់លក់នឹងនៅទីផ្សារប្រទេសចិន នៅថ្ងៃទី១៦ ខែសីហា មុនទីផ្សារសកល ដោយតម្លៃដាក់លក់ ចាប់ផ្ដើមពីតម្លៃ ៧៧០ដុល្លារ និងតម្លៃ ៩៧០ដុល្លារ សម្រាប់ម៉ូឌែលមានទំហំ 12/512GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់