• 2021-08-09 04:02:27
  • ផលិតផលថ្មី

រថយន្ត Volvo S90 XC60 XC90 ស៊េរីថ្មីឆ្នាំ 2021 មានលក់ជាផ្លូវការនៅកម្ពុជាហើយ!

  • 2021-08-09 04:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន Volvo Cars Cambodia ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាក Volvo នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HGB Group បានធ្វើការបើកសម្ភោធដាក់លក់ជាផ្លូវការនូវរថយន្ត S90, XC60 និង XC90 ស៊េរីថ្មី 2021 មកកាន់ទីផ្សារប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ។

រថយន្ត S90, XC90 និង​ XC60 ស៊េរីថ្មីឆ្នាំ​ ​2021

រថយន្ត Volvo ស៊េរីថ្មីទាំង 3 ម៉ូដែលនេះ ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសស៊ុយអែត ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់ក្រុមហ៊ុន Volvoនៅក្នុងប្រទេសខាងលេី។ រថយន្ត Volvo ក៏ធ្លាប់បានបានឈ្នះពានរង្វាន់ជារថយន្តដែលមានប្រព័ន្ធសុវត្ថិភាពខ្ពស់នៅក្នុងពិភពលោកផងដែរ។ ដូច្នេះហើយគ្រប់ចំណុចនៃរថយន្តនេះគឺពិតជាមានភាពពិសេសលេចធ្លោ និងមិនត្រឹមតែមានរូបរាងស្រស់ស្អាតតែប៉ុណ្ណោះទេ ហើយថែមទាំងមានសមត្ថភាពខ្ពស់ និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀតដែលបានធ្វើអោយរថយន្ត Volvo ស៊េរីថ្មី 2021 នេះរឹតតែល្អឥតខ្ចោះ។

រថយន្ត S90, XC90 និង​ XC60 ស៊េរីថ្មីឆ្នាំ​ ​2021

ហើយគ្រប់ម៉ូដែលរបស់រថយន្ត Volvo ទាំងអស់គឺសុទ្ធតែមានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ បង្អស់របស់ប្រទេសស៊ុយអែត ដែលមានដូចជា៖

  • Engine T6 AWD (Turbo & Supercharged): កម្លាំងម៉ាស៊ីន 320hp

  • City Safety with Steering Support: ប្រព័ន្ធចាប់ហ្វ្រាំដោយស្វ័យប្រវត្តនិងជំនួយទប់ចង្កូតឡាន នៅពេលមានរថយន្ត មនុស្ស សត្វធំ ឬ កង់ឆ្លងកាត់ពីមុខឡាន

  • 360° Surround View Camera: កាមេរ៉ា ៣៦០ ដឺក្រេ

  • ប្រព័ន្ធបាស់ Harman Kardon: មាន 14 Speakers នឹង 600 Watt

  • BLIS (Blind Spot information system) with steer assist: ប្រព័ន្ធផ្តល់ដំណឹងនៅពេលមានរថយន្តដទៃចង់វ៉ាឬជែង នៅកញ្ចក់មើលក្រោយនៃរថយន្ត

  • Head Up Display: ប្រព័ន្ធបង្ហាញល្បឿនបេីកបរ, ផ្លាកសញ្ញាល្បឿនតាមដងផ្លូវ, និងគម្លាតសុវត្ថិភាព នៅលេីកញ្ចក់ឡានខាងមុខ

  • Adaptive Cruise Control: ប្រព័ន្ធកំណត់ល្បឿន ហើយបើកបរតាមល្បឿនឡានខាងមុខដោយស្វ័យប្រវត្ត ដោយមិនចាំបាច់ជាន់ហ្រ្វាំនិងហ្គារ

  • Wireless Charge Function: ប្រព័ន្ធសាកថ្មទូរសព្ទនៅក្នុងរថយន្តដោយមិនចាំបាច់ប្រេីខ្សែ

  • Collision Warning with Auto Brake: ប្រព័ន្ធចាប់ហ្វ្រាំងដោស្វ័យប្រវត្តិរហូតដល់ល្បឿន 200គ.ម/ម៉ោង

  • Cross Traffic Alert: ប្រព័ន្ធផ្តល់សំលេង និងចាប់ហ្រាំងស្វ័យប្រវ័ត្តនៅពេលអ្នកថយរថយន្ត ហើយមានរថយន្តមួយទៀតឆ្លងកាត់។

ហើយសម្រាប់ម៉ូដែលរថយន្ត Volvo S90, XC60 និង XC90 ស៊េរីថ្មីឆ្នាំ 2021 នេះវិញ

រថយន្ត​ Volvo S90 ស៊េរីថ្មីឆ្នាំ​​ 2021

រថយន្ត Volvo S90 ឆ្នាំ 2021 មានភាពខុសប្លែកពីឆ្នាំ 2020 ត្រង់ចង្កៀងផ្នែកខាងក្រោយរចនាបែបថ្មីប្លែក មានការ update កំលាំងម៉ាស៊ីនធំជាងមុន T6 Turbo + Supercharge មានកំលាំងរហូតទៅដល់ 320HP បន្ថែមមកជាមួយនូវយ៉ាន់រចនាបទបែបថ្មីដែលមានឈ្មោះថា 5 Double Spoke Graphite Diamond Cut ស្រស់ឆើតឆាយ លេចធ្លោជាងមុន និងភ្ជាប់មកជាមួយនូវ Wireless Charger ហើយថែមទាំងផ្ដល់ជូននូវតម្លៃពិសេសផងដែរ។ សម្រាប់រថយន្ត Volvo XC60 ឆ្នាំ 2021 វិញក៏មានការ update កំលាំងម៉ាស៊ីនធំជាងមុន T6 Turbo + Supercharge មានកំលាំងរហូតទៅដល់ 320HP បន្ថែមមកជាមួយនូវ Wireless Charger មាន ៣ ព័ណ៌ ស ខ្មៅ ខ្សាច់ភ្លឺ និងមានការផ្ដល់ជូននូវតម្លៃយ៉ាងពិសេស។

រថយន្ត​ Volvo XC60 ស៊េរីថ្មី​ឆ្នាំ​ 2021

ចំណែកឯរថយន្ត Volvo XC90 ឆ្នាំ 2021 វិញម្ដង ជាមួយនឹងពណ៌ដែលទេីបតែចេញថ្មី ដែល Volvo អោយឈ្មោះថា Pine Grey ពណ៏នេះជាពណ៏ស្លែលាយប្រផេះដែលមិនធ្លាប់មានពីមុន មានកៅអី 3 ជួរ រួមជាមួយប្រព័ន្ធ Heads up Display, ពូកខាងក្នុងរបស់ឡានជាប្រភេទ Fine Nappa leather interior (ប្រភេទស្បែកប្រណិត) និងមាន Wireless Charger ជាមួយនិងតម្លៃដ៏ពិសេស។

រថយន្ត​ Volvo XC90 ស៊េរីថ្មី​ឆ្នាំ​ 2021

សូមធ្វើការសាកសួរព័ត៌មានបន្ថែមរបស់រថយន្ត Volvo ស៊េរីថ្មីឆ្នាំ 2021 ទាំង 3 ម៉ូដែលខាងលេីនេះនៅ Showroom Volvo Cars Cambodia ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រះមុនីវង្ស ជិតអាគារវឌ្ឍនៈ ទល់មុខសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬអាចធ្វេីការសាកសួរតាមលេខទូរស័ព្ទ 024 900 000 / 095 666 054។

សម្រាប់ពណ៌មានបន្ថែមទាក់ទងទៅនិង រថយន្តVolvo គ្រប់ម៉ូដែលនៅក្នុងប្រទេសកម្ពុជាលោកអ្នកអាចចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Volvo Cars Cambodia ឬអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការwww.facebook.com/VolvoCarsKH

មតិយោបល់