• 2021-08-06 07:06:55
  • ព័ត៌មាន

ព្រោះហេតុផលទាំងនេះ! ទើប MG RX5 និង Toyota Rush ពេញនិយមជិះនៅខ្មែរ

  • 2021-08-06 07:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG RX5 និង Toyota Rush គឺជារថយន្តមានកម្ពស់ខ្ពស់និងទម្ងន់ធ្ងន់ល្អដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាទំនុកចិត្តសុវត្ថិភាព។ លើសពីនេះទៅទៀត រថយន្តនេះគឺមានកៅអីសម្រាប់អ្នកបើកបរខ្ពស់ល្អដែលផ្តល់នូវភាពងាយស្រួលក្នុងការមើលពីស្ថានភាពផ្លូវ និងចរាចរណ៏នៅលើដងផ្លូវ ឬឧបសគ្គផ្សេងៗនៅលើផ្លូវ។ ហើយខណៈពេលដែលកម្ពស់រថយន្តខ្ពស់ល្អធ្វើឱ្យការជិះកាន់តែមានផាសុកភាពនិងធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុននោះគឺដោយសារវាបានបន្ថែមមុខងារសុវត្ថិភាពដល់អ្នកបើកបរនិងពោងសុវត្ថិភាពដែលធ្វើឱ្យអ្នកបើកបរនិងអ្នករួមដំណើរកាន់តែមានផាសុកភាព។

បច្ចុប្បន្នរថយន្ត MG RX5 និង Toyota Rush ព្រមទាំងម៉ូដែលជាច្រើនទៀតគឺមានមុខងារសុវត្ថិភាពខ្ពស់ដែលផ្តល់នូវការការពារកាន់តែប្រសើរឡើងនិងជំនួយការបើកបរនូវភាពស្តង់ដារដែលជួយឱ្យម៉ូដែលទាំងពីរនេះក្លាយជារថយន្តដ៏ល្អសម្រាប់អតិថិជនដែលធ្វើដំណើរប្រចាំថ្ងៃនិងត្រូវការកម្លាំងសមល្មមគ្រប់គ្រាន់។ ខាងក្រោមនេះគឺជាព័ត៌មានលម្អិតមួយចំនួនអំពីរថយន្ត MG RX5 និង Toyota Rush ។

រថយន្ត MG RX5៖ ចំណុចសំខាន់គឺរថយន្តកាន់តែធំតម្លៃកាន់តែថ្លៃ ប៉ុន្តែរថយន្ត MG RX5 បានដាក់លក់ក្នុងតម្លៃដ៏សមរម្យដើម្បីបង្កើនប្រជាប្រិយភាពដែលផ្តល់ជូនតម្លៃត្រឹមតែ ៣៦ ៩៩៩ដុល្លារ ជាមួយកាដូរជាច្រើនមុខផងដែរ។

ដំណើរការរបស់រថយន្ត MG RX5 គឺភ្ជាប់មកជាមួយម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់នូវកម្លាំង 169hp និងកម្លាំងរមួល 250Nm រួមនឹងប្រអប់លេខអូតូ៧វគ្គ។ ក្នុងពេលជាមួយគ្នាផងដែរនេះ វាពិតជាមានការសន្សំសំចៃខ្ពស់ដោយស៊ីប្រេងឥន្ធនៈប្រហែល៧លីតក្នុង១០០គីឡូម៉ែត្រ។

MG RX5 មានការរចនាយ៉ាងល្អឥតខ្ចោះជាមួយនឹងដំណើរការនៃការប្រើប្រាស់យ៉ាងទាន់សម័យ។ ប្រព័ន្ធសុវត្ថិភាពជាច្រើនរួមមានដូចជា: ពោងសុវត្ថិភាពចំនួន៦គ្រាប់, កាំមេរ៉ានិងសេនស័រក្រោយ, ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច, ប្រព័ន្ធហ្រាំង ABS, ប្រព័ន្ធជំនួយពេលឡើងទួលនិងចុះចំណោត និងប្រព័ន្ធកំណត់ល្បឿនថេរ។ កៅអីអ្នកបើកបរក៏មានទីតាំងអង្គុយខ្ពស់ដែលផ្តល់នូវភាពងាយស្រួលដ៏ល្អប្រសើរនៃស្ថានភាពចរាចរណ៍និងផ្លូវ។

MG RX5 គឺជារថយន្តប្រភេទ SUV ដ៏ពេញការនិយមនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូនលោកអ្នកនូវផាសុកភាព, អត្ថប្រយោជន៍, សន្សំសំចៃ ព្រមទាំងរូបរាងដ៏រស់រវើកនិងទាក់ទាញ។

រថយន្ត Toyota Rush៖ ជារថយន្តប្រភេទ MPV ខ្នាតកណ្តាល ប៉ុន្តែការរចនាផ្នែកខាងក្រៅមើលទៅហាក់ដូចជារថយន្ត SUV ហើយវាក៏មានតម្លៃសមរម្យត្រឹមតែ ៣៥ ៥០០ដុល្លារ

Toyota Rush ត្រូវបានបង្កើតឡើងពីតួខ្លួនរបស់ Toyota Avanza និងលាយឡំជាមួយរថយន្តSUVខ្នាតធំគឺ Toyota Fortuner។ នៅផ្នែកម៉ាស៊ីនរបស់ Rush វាបានបំពាក់ដោយម៉ាស៊ីនចំណុះ១,៥លីត្រ ៤ស៊ីឡាំង DOHC dual VVT-i ។ វាអាចបង្កើតថាមពលសមរម្យរហូតដល់ 102hp និងកម្លាំងបង្វិលអតិបរមា 136Nm ដែលកម្លាំងរបស់វាតូចជាងរថយន្ត MG RX5 បន្តិច ហើយវាត្រូវបានភ្ផាប់ជាមួយប្រអប់លេខអូតូស្វ័យប្រវត្តិ៤វគ្គ។

Toyota Rush ផ្តល់ជូននូវលក្ខណៈពិសេសសុវត្ថិភាពដូចជាកាំមេរ៉ានិងសេនស័រក្រោយ, ប្រព័ន្ធហ្វ្រាំង ABS, ពោងសុវត្ថិភាពចំនួន៦គ្រាប់ និងប្រព័ន្ធកំណត់ល្បឿនថេរ។ Toyota Rush មានការចាប់អារម្មណ៍ជាមួយនឹងការបើកបរប្រកបដោយផាសុកភាព ហើយផ្ទៃខាងក្នុងធំទូលាយហើយវាក៏បំពាក់ដោយកៅអីបីជួរផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់