- 2021-08-04 09:57:06
- ព័ត៌មាន
ប្រទេសមួយនេះ ប្រើយន្តហោះឌ្រូនបច្ចេកវិទ្យា AI បំប្លែងទៅជា «សព្វាវុធសង្គ្រាម»
- 2021-08-04 09:57:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសមួយនេះ ប្រើយន្តហោះឌ្រូនបច្ចេកវិទ្យា AI បំប្លែងទៅជា «សព្វាវុធសង្គ្រាម»
ចន្លោះមិនឃើញ
ប្រទេសអុីស្រាអែល ក្លាយជាប្រទេសដំបូងគេដែលបានប្រើប្រាស់និងបញ្ចេញសព្វាវុធសង្គ្រាម ជាយន្តហោះឌ្រូន AI ដ៏ទំនើបបំផុត អំឡុងពេលវាយប្រហារចូលតំបន់ហ្គាសា ប៉ាឡេស្ទីន កាលពីខែឧសភាឆ្នាំ ២០២១ កន្លងទៅ។
យោងតាមប្រភពព័ត៌មានឲ្យដឹងថា អុីស្រាអែលប្រើប្រាស់ប្រភេទក្បួនបញ្ជាឌ្រូន Drone swarms កម្រិតខ្ពស់ ដែលអាចបំប្លែងនិងប្រែប្រួលបណ្ដុំរូបរាងលើអាកាសក្នុងចំនួនកំណត់បាន ពីបួនដប់គ្រឿងក៏បាន រាប់រយគ្រឿងក៏បាន ដើម្បីសំដៅចូលនិងកំទេចគោលដៅក្នុងពេលតែមួយដោយប្រើពេលខ្លីបំផុត។
សូមទស្សនាវីដេអូដំណើរប្រតិបត្តិការបញ្ជាដូចខាងក្រោម៖
រំឭកដែរថា អុីស្រាអែល គឺជាប្រទេសខ្លាំងមួយក្នុងចំណោមប្រទេសដទៃដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា Drone swarms នេះក្នុងដៃមានដូចជា រុស្ស៊ី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, ចិន, តួកគី ជាដើម។ នេះអ្វីដែលប្រភពចាប់អារម្មណ៍និងរំលេចបន្ថែម៕