• 2021-08-04 02:19:10
  • ព័ត៌មាន

ស្ងាត់ៗ! គណនី PewDiePie កើនចំនួន Subscribe ដល់ ១១០លាននាក់ តែធ្លាក់មកលេខ ៤ វិញ

  • 2021-08-04 02:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel YouTube ដ៏ល្បីឈ្មោះ PewDiePie ដែលម្ចាស់មានឈ្មោះពិតថា Felix Kjellberg សព្វថ្ងៃមានចំនួនអ្នក Subscribe កើនដល់ ១១០លាននាក់ជាប់ចំណាត់ថ្នាក់លេខ៤ នៅទូទាំងពិភបលោក។

នៅឆ្នាំ២០១៩ គណនីដ៏ល្បី PewDiePie នេះបានចាប់យកចំណាត់ថ្នាក់លេខ២ បន្ទាប់ពី T-Series ដែលជាមាតិកាចែកចាយតន្ត្រីនិងភាពយន្ត Bollywood របស់ឥណ្ឌា។ ងាកមកបច្ចុប្បន្នវិញ T-Series នៅតែបន្តឈរនៅលំដាប់លេខ១ ដែលមានចំនួនអ្នក Subscribe រហូតដល់ជាង ១៨៩លាននាក់ លេខ២ គណនីឈ្មោះ Cocomelon មានចំនួនអ្នក Subscribe ជាង ១១៦លាននាក់ លេខ៣ គណនីឈ្មោះ SET Indian មានចំនួនអ្នក Subscribe ជាង ១១១លាននាក់។

លោក Felix Kjellberg បានបង្កើតគណនី YouTube PewDiePie ដំបូងនៅឆ្នាំ ២០១០ ដែលមានសន្ទះអ្នកគាំទ្រនិងចុច Subscribe ជាច្រើន។ ក្រឡេកមកមើលវីដេអូដំបូងដែលបានបង្ហោះនៅលើ Channel របស់ខ្លួននេះជាកាលេងហ្គេមដែលមានឈ្មោះថា Minecraft Multiplayer Fun បច្ចុប្បន្នមានចំនួនអ្នកទស្សនាជាង ១០លានដងនៅលើ Youtube។

ទស្សនាវីដេអូដំបូង Minecraft Multiplayer Fun របស់ PewDiePie៖

PewDiePei ក៏ធ្លាប់បានបញ្ចេញវីដេអូចម្រៀងមានចំណងជើងថា "Congratulations” ដែលបានជីកកកាយទង្វើមិនត្រឹមត្រូវមួយចំនួនរបស់ថ្នាក់ដឹកនាំ T-Series រួមមានលោក Bhushan Kumar ដែលមានតំណែងជាប្រធាន។ ក្នុងវីដេអូចម្រៀងនេះ PewDiePie ក៏បានអរគុណដល់អ្នកគាំទ្ររបស់ខ្លួន ដែលបានជួយក្នុងសង្គ្រាមជាមួយ T-Series ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់