• 2021-08-03 04:03:15
  • ព័ត៌មាន

តើអ្វីទៅដែលធ្វើឲ្យម៉ូតូ Royal Enfield Himalayan សក្តិសមជាមួយនឹងផ្លូវបែបឧបសគ្គ?

  • 2021-08-03 04:03:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Royal Enfield Himalayan ដែលល្បីល្បាញខាងលុកលុយផ្លូវឧបស័គ្គ (off-road) បានក្លាយជាប្រភេទម៉ូតូដែលផ្សងព្រេងល្អបំផុត ពោលគឺមិនត្រឹមតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាយភាពដល់បណ្តាប្រទេសផ្សេងទៀតក្នុងសកលលោកដែលម៉ូតូមួយនេះមានការចរាចរណ៍លក់។

វាបានត្រួសត្រាយផ្លូវឲ្យទម្រង់ផ្លូវដែលពិបាកៗប្រែរមកងាយស្រួលដោយសារកង់ទាំងពីររបស់ Himalayan ពិតៗ។ បន្ថែមពីនេះទៀតម៉ូតូម៉ូឌែលមួយនេះបានអភិវឌ្ឈន៍ខ្លួនឥតឈប់ឈរជាមួយនឹងស្តង់ដារជំនួយដល់អ្នកបើកបរគ្រប់ៗគ្នា។

អ្នកបើកបរដែលជ្រើសរើសយកម៉ូតូ Himalayan និងទទូលបានបទពិសោធន៍កាន់តែខ្លាំងឡើងជាមួយនឹងប្រព័ន្ធហ្រ្វាំងកង់បិទបើក ABS ប្រព័ន្ធកង់ហ្រ្វាំងមួយនេះ នឹងអនុញ្ញាត្តិឲ្យកង់ក្រោយចាក់សោរ ABS ដោយខ្លួនឯងនៅពេលដែលអ្នកបើកបរជួបនឹងផ្លូវ off-road នេះនឹងនឹងធ្វើឲ្យការធ្វើដំណើរផ្សងព្រេងកាន់តែព្រឺព្រួច និងគួរឲ្យចាប់អារម្មណ៍ថែមមួយកម្រិតទៀត។

ដោយផ្តោតលើសុវត្ថិភាពអ្នកបើកបរជាចម្បង ម៉ូតូ Himalayan បានបំពាក់នូវភ្លើង hazard switch ដែលជាការតឿនដល់អ្នកបើកបរនៅជិតៗគ្នានៅពេលដែលជួបក្នុងស្ថានភាពគ្រោះថ្នាក់។ បន្ថែមពីនេះទៀត ប្រព័ន្ធហ្រ្វាំងបានបន្ថែមធ្វើឲ្យការបើកបរកាន់តែរលូន និងកាត់បន្ថយការជិះឈប់ ជិះឈប់។

បើនិយាយអំពីបូមម៉ូតូ Royal Enfield អ្នកមិនបាច់ឆ្ងល់ច្រើននោះទេព្រោះវាជាផ្នែកដែលល្អបំផុតរបស់ប្រេនយីហ៊ោម៉ូតូមូយនេះ។ ម៉ូតូ Himalayan គឺជាអ្នកប្រឡូកដ៏អស្ចារ្យជាមួយនឹងស្ថានភាពដីធូលីភក់។ ម៉ូតូមួយនេះផងដែរ ក៏ជាប្រភេទកម្សាន្តបែប adventure ផងដែរ ព្រោះវាជាម៉ូដែលមួយដែលមានដើមកំណើតពីចក្រភពអង់គ្លេស។

ភាពម៉ត់ចត់ សន្សំសំចៃពេលវេលា និងភាពធន់សម្រាប់គ្រប់ស្ថានភាពផ្លូវត្រូវបានបង្កើតឡើងដោយផ្ទាល់ទៅក្នុងម៉ូតូ Royal Enfield Himalayan ដែលមានធុងផ្ទុកប្រេង ១៥ លីត្រ ផ្តល់នូវចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រដែលជាការចំណេញពេលវេលាក្នុងការដើរព្រៃដោយមិនចាំបាច់ខ្វល់ខ្វាយច្រើនពីការចាក់សាំងច្រើនដង។

ចាប់ផ្តើមត្រឹមការបង់រំលស់ក្នុងមួយខែ ១៥៧ ដុល្លា អតិថិជនអាចមកទទួលយកម៉ូតូ off-road នេះសម្រាប់ដំណើរកម្សាន្តការបោះតង់ និងសូម្បីតែស្វែងរកនូវផ្លូវថ្មីៗផងដែរ។ មកទទួលយកម៉ូតូ Royal Enfield Himalayan នៅថ្ងៃនេះសម្រាប់ដំណើរកម្សាន្តរបស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមស្តីពីម៉ូតូសូមទំនាក់ទំនងមកលេខទូរសព្វ ០៩៥ ៦៦៦ ៣៧២ និង ០១៧ ៨៦៦ ៦៧១៕

អត្ថបទ៖ In Sopheng

មតិយោបល់