• 2021-08-02 02:25:20
  • ព័ត៌មាន

Chevrolet ចេញលក់ SUV កៅអី៣ជួរថ្មីមួយទៀត តម្លៃចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

  • 2021-08-02 02:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Chevrolet បានប្រកាសពីតម្លៃនៃរថយន្តម៉ូដែល Traverse ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចេញពីរោងចក្រ ចាប់ពី ៣៤ ៣៩៥ដុល្លារ។

រថយន្ត Chevrolet Traverse ថ្មីនេះ ចែកចេញជា ៦ម៉ូដែល គឺ៖

  • LS តម្លៃចាប់ពី ៣៤ ៨៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ៣៦ ៨៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ
  • LT Cloth តម្លៃចាប់ពី ៣៧ ៣៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ៤១ ១៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ
  • LT Leather តម្លៃចាប់ពី ៤១ ៩០៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ៤៣ ០៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ
  • Traverse RS តម្លៃចាប់ពី ៤៥ ៣៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ៤៧ ៤៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ
  • Premier តម្លៃចាប់ពី ៤៧ ៧៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ៥០ ៣៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ
  • High Country តម្លៃចាប់ពី ៥២ ៣៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ និង ៥៤ ៥៩៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ

លក្ខណៈពិសេសថ្មីមួយចំនួនលើរថយន្ត Chevrolet Traverse ឆ្នាំ២០២២ រួមមានទាំង ចង្កៀងមុខ LED ថ្មី និង ចង្កៀងក្រោយឌីហ្សាញថ្មី ក៏ដូចជាការផ្តល់ Option កៅអីថ្មី និងអាប់ដេតលើប្រព័ន្ធកម្សាន្ត ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែទៀតផង។

រថយន្ត SUV កៅអី ៣ជួរខាងលើមានបំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងមួយវិលកង់មុខមកស្តង់ដារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់