• 2021-07-29 09:00:39
  • ព័ត៌មាន

ស្ថាបនិក NHAM24 នឹងចែករំលែកគ្មានសល់ពីគន្លឹះឈរជើងក្នុងទីផ្សារដែលកំពុងមានការប្រកួតប្រជែងខ្លាំង

  • 2021-07-29 09:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែក ពិភាក្សា ដេញដោល ជុំវិញការចាប់ផ្ដើមអាជីវកម្ម ក្នុងវិស័យផ្សេងៗគ្នា "Starting Up" វគ្គថ្មីដែលចាក់ផ្សាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ នឹងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោក លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ NHAM24

លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ NHAM24 (រូបភាព ៖ Cambonomist)

តាមរយៈកម្មវិធីនេះ លោក ចាន់ បូរីម៉ា បានឲ្យដឹងអំពីគន្លឹះអាជីវកម្មជាច្រើន ចាប់តាំងពីការបង្កើតក្រុមហ៊ុនដំបូងៗ រហូតដល់គន្លឹះរក្សាជំហរក្នុងទីផ្សារដែលមានគូប្រកួតប្រជែងខ្លាំង និងបញ្ហាមួយចំនួនដែលក្រុមហ៊ុនជួបប្រទះក្នុងអំឡុងវិបត្តិកូវីដ១៩ផងដែរ។

រឿងរ៉ាវទាំងអស់នឹងត្រូវ ជជែកវ៉ែកញែកក្នុងកម្មវិធី Starting Up ជាមួយនឹងអ្នកសម្របសម្រួល ដែលជាសហគ្រិន ជើងចាស់ ២ រូប គឺ លោក ជី សិលា និង កញ្ញា ដែក ដារី។ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើ ម្ចាស់ក្រុមហ៊ុនផ្ដល់​សេវាកម្មដឹងជញ្ជូន NHAM24 មានអ្វីមកចែករំលែកខ្លះ?

សូមជម្រាបជូនថា កម្មវិធី "Starting Up" មាន Host ទាំង ៤រូប ដូចជា៖

  • លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group

  • កញ្ញា ដែក ដារី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Events

  • លោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture

  • លោក លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Banhji

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ពីកម្មវិធី "Starting Up" នឹងនាំមកនូវភ្ញៀវដែលជាសហគ្រិន ម្ចាស់អាជីវកម្ម ទាំងវិស័យបច្ចេកវិទ្យា ម្ហូបអាហារ កសិកម្ម លក់ដូរ និងវិស័យជាច្រើនទៀត ចូលរួមក្នុងកម្មវិធី។

ប្រសិនបើខកខានទស្សនាវីដេអូវគ្គមុនរបស់កម្មវិធី Starting Up អាចចុចទស្សនាខាងក្រោម ៖

អត្ថបទ៖ សុខហេង

មតិយោបល់