• 2021-07-27 11:00:00
  • ផលិតផលថ្មី

រថយន្តដឹកទំនិញដ៏ល្បីល្បាញជាងគេ បានមកដល់ទីផ្សារកម្ពុជាហើយ

  • 2021-07-27 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Foton Motor ដែលជាក្រុមហ៊ុននាំមុខគេក្នុងប្រទេសចិនក្នុងផ្នែកផលិតរថយន្តដឹកទំនិញ រថយន្តក្រុង រថយន្ត SUV និងគ្រឿងចក្រកសិកម្ម បាន​បោះ​ជំហាន​ដល់​ទីផ្សារ​កម្ពុជា​យើង​ហើយ។ ក្រុមហ៊ុន​នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ និងបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុននៃទីក្រុងសៀងហៃ ក្នុងឆ្នាំ ១៩៩៨។

Foton ជាសមាជិករបស់គ្រុប BAIC ហើយមាន ៥០០ សាខានៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះបានផលិតរថយន្ត និងលក់រថយន្តបានចំនួន ៩.០០០.០០០ គ្រឿងរួចមកហើយ។ ដោយហេតុនេះហើយទើបធ្វើឲ្យ Foton បានឈ្នះពានរង្វាន់ទីមួយលើការផលិត និងការលក់រថយន្តពាណិជ្ជកម្មរយៈពេល ១៤ ឆ្នាំមកហើយ។

ភាពល្បីល្បាញនេះបានធ្វើឲ្យ Foton Motor បានទាក់ទាញដៃគូរសហការបរទេសឲ្យបញ្ជាទិញយានយន្តសរុបចំនួន ៦១០.០០០ គ្រឿង។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន LVMC Holdings Co,.Ltd គឺជាក្រុមហ៊ុនបាននាំចូលរថយន្ដ Foton ប្រភេទដឹកទំនិញមកកាន់ទីផ្សារប្រទេសកម្ពុជានៅចុងខែកក្កដា ឆ្នាំ ២០២១ ដែលផ្តល់ឱកាសពិសេសដល់អតិថិជនដែលចង់បានរថយន្តដឹកទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។

ក្នុងហេតុផលនេះដែរ ក្រុមហ៊ុន Foton Cambodia បានគិតគូរយ៉ាងខ្លាំងដល់អ្នកជំនួញដើម្បីជួយសម្រួលឲ្យទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់រថយន្តដឹកទំនិញម៉ាក Foton ក្នុងការសន្សំសំចៃប្រេងខ្ពស់ មិនចាំបាច់ធ្វើការចំណាយថវិកាលើការថែទាំបូករួមជាមួយនឹងការជួសជុល។ មិនត្រឹមតែប៉ុនណ្ណោះ Foton ក៏បានចូលរួមថែរក្សាបរិស្ថាន កាត់បន្ថយកំដៅផែនដី ព្រោះជារថយន្ដដឹកទំនិញថ្មី ។

ក្រុមហ៊ុន Foton Cambodia ដែលបានផុសនៅលើផេក Facebook នឹងចាប់ផ្តើមទទួលកក់រថយន្តដឹកទំនិញចំនួន ៣ ម៉ូឌែល នាំចូលមកកាន់ទីផ្សារកម្ពុជាដូចជា T3 ដែលអាចបន្ទុកទម្ងន់បាន១,៣តោន TM អាចបន្ទុកទម្ងន់បាន ១,៧តោន និង Aumarks ដែលអាចបន្ទុកទម្ងន់បាន ៤,៥តោន។

Foton Cambodia ក៏បាននាំចូលរថយ្តក្រុងខ្នាតតូចផងដែរដូចជា View C2, View CS2 និង Toano ។ បន្ថែម​​លើ​នេះ ក្រុមហ៊ុន​ក៏​មាន​ការ​ផ្តល់ជូននូវសេវាកម្មជួសជុលរថយន្តដ៏សក្តិសមបំផុតជាមួយជាងដែលមានជំនាញច្បាស់លាស់ និងផ្តល់សេវាដ៏ល្អបំផុត ក្នុងការធានាជាមួយម៉ាស៊ីន រហូតទៅដល់ ៣ ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ ក៏ដូចជាមានការផ្តល់ជូននូវស្លាកលេខរថយន្ត និងបន្ថែមជន្ទាសដើម្បីដឹកបានច្រើនជាងមុនផងដែរ៕

⭐️ដើម្បីទទួលបានព័ត៌មានលម្អិត បងប្អូនអាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖

☎️ 095 511 999 (Cellcard) / 086 222 345 (Smart)

ទំព័រ Facebook៖ FotonCambdoia

អត្ថបទ៖ In Sopheng

មតិយោបល់