• 2021-07-27 04:12:13
  • ព័ត៌មាន

ឡានលេងម៉ូដប្លែកកប់! របស់តារាល្បីៗ មានមួយគ្រឿងនោះគឺមានតែមួយគត់លើលោក

  • 2021-07-27 04:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាល្បីៗ តែងត្រូវការអត្តសញ្ញាណពិសេសមួយផ្ទាល់ខ្លួន (unique) មិនថាសំឡេង ស្តាយរាំ ឬសម្ភារៈប្រើប្រាស់ ដូចជារថយន្តជាដើម តែងមានលក្ខណៈសម្គាល់ពិសេសៗ។ តួយ៉ាងដូចជារយន្តរបស់តារាល្បីៗអន្តរជាតិទាំងនេះ គឺថាត្រូវបានតុបតែង និងជម្រើសជាពិសេស ដែលមិនងាយអ្នកណាមានប្រើដូចនោះទេ។

១. រថយន្ត Volkswagen Beetle 1958 របស់តារារ៉េប Will.i.Am លេងម៉ូដតាមរថយន្តរបស់តួអង្គ ០០៧ ក្នុងភាពយន្ត។

២. រថយន្ត Rolls-Royce Wraith មានតែមួយគ្រឿងគត់ កែច្នៃជាពិសេសដោយ ក្រុមហ៊ុន West Coast Customs នៅសហរដ្ឋអាមេរិក។

វាជាកម្មសិទ្ធរបស់តារាចម្រៀងកាណាដា Justin Bieber

៣. រថយន្ត Lamborghini Seamless ច្នៃម៉ូដតាមឡានកូនក្មេង Hot Wheels និងរថយន្ត Lamborghini Gallardo លេងម៉ូដតាមបែបយោធា។ កំពូលឡានស្ព័រទាំងពីរគ្រឿងនេះ ជារបស់តារាចម្រៀងអាមេរិច Chris Brown

ក្រៅពីនេះ Chris Brown ក៏នៅមានរថយន្ត Lamborghini Huracan និង Lamborghini Aventador SV Roadster សុទ្ធតែត្រូវបានតុបតែង លេងម៉ូដផ្សេងៗគ្នាគួរឱ្យចាប់អារម្មណ៍ផងដែរ។

៤. រថយន្ត Lamborghini Aventador របស់តារាចម្រៀង Nicki Minaj ប្រើពណ៌ពិសេសដែលនាងស្រលាញ់ គឺផ្កាឈូក។

៥. រថយន្ត Range Rover ស្រោបកាំម្ញីពណ៌ខ្មៅ និង Lamborghini Urus ស្រោមរោមពណ៌ស របស់តារាម៉ូឌែល Khloe Kardashian

៦. រថយន្ត Tesla Model X តុបតែងដូចឡានប្រណាំង ប្រើពណ៌ចម្រុះខាងក្នុង។

វាជាកម្មសិទ្ធរបស់តារាចម្រៀង និង Youtuber JoJo Siwa

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់