• 2021-07-27 03:41:35
  • ហាងឆេងផលិតផល

OnePlus 9R ទូរសព្ទអេក្រង់ 120Hz ថ្មីលក់តម្លៃជាង ៥០០ដុល្លារ

  • 2021-07-27 03:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 9R ជាស្មាតហ្វន ដែលប្រើប្រាស់អេក្រង់ Fluid AMOLED និងមាន refresh rate ដល់ទៅ 120Hz កំពុងមានវត្តមានលក់នៅលើទីផ្សារប្រទេសកម្ពុជា។

OnePlus 9R មានទំហំអេក្រង់ ៦,៥៥អ៊ីញ បង្ហាញរូបភាព 1080x2400 ភីកសែល និងជម្រើសទំហំផ្ទុក 128GB ទំហំផ្ទុក 256GB និងមាន RAM8GB។ តាមប្រភពពីហាង សុខ លី One Plus 9R នេះកំពុងដាក់លក់តម្លៃថ្មីមានដូចខាងក្រោម៖

  • OnePlus 9R ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៥៤៩ដុល្លារ

  • OnePlus 9R ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៥៩៩ដុល្លារ

OnePlus 9R ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Snapdragon 870 5G ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Adroid 11, OxygenOS11 មានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W មូយពេញប្រើពេលត្រឹម ៣៩នាទី (ប្រភេទ China Specs)៕

អត្ថបទ៖ ម៉េងងី

មតិយោបល់