• 2021-07-27 02:20:13
  • ផលិតផលថ្មី

Apple ទទូចឱ្យអ្នកប្រើឡើងទៅកាន់ iOS 14.7.1 ព្រោះតែហេតុផលសុវត្ថិភាពសំខាន់មួយ

  • 2021-07-27 02:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 14.7.1 និង iPadOS 14.7.1 ទើបប្រកាសចេញកាលពីម្សិលមិញ ដោយ Apple ថែមទាំងទទូចឱ្យអ្នកប្រើអាប់ឌែត ព្រោះតែ iOS ចាស់ មានភាពងាយរងគ្រោះអាចឱ្យ hacker មានលទ្ធភាព execute arbitrary code បញ្ជារទៅកាន់ iPhone/iPad ព្រោះតែបញ្ហា memory corruption របស់ប្រព័ន្ធ iOS។

ភាពរងគ្រោះដដែលនេះ ក៏ត្រូវបានដោះស្រាយរួចរាល់នៅលើ ប្រព័ន្ធប្រតិបត្តិការ macOS Big Sur លើកំណែអាប់ឌែត 11.5.1 ផងដែរ។

ក្រៅពីនេះ iOS 14.7.1 ក៏បានដោះស្រាយបញ្ហា bug លើ Touch ID របស់ iPhone ដែលមិនអាចដោះសោរតាមរយៈ Apple Watch ថែមទៀតផង។

ដើម្បីអាប់ឌែតទៅកាន់ iOS 14.7.1៖

  • បើកកម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់