• 2021-07-26 08:49:26
  • ព័ត៌មាន

ក្រសួងតម្រូវឲ្យបញ្ឈប់ជាបន្ទាន់ ការខលរំខានលោតបញ្ចុះតម្លៃសេវាកម្មបន្ថែមពីក្រុមហ៊ុនទូរសព្ទនានា

  • 2021-07-26 08:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើនហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាបន្ថែម (VAS) របស់ខ្លួនដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន សកម្មភាពនេះធ្វើឲ្យបង្កការរំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។

ក្នុងន័យនេះ ន.ទ.ក បានចេញសេចក្តីណែនាំដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចខាងក្រោម៖

១. បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។

២. បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពី ន.ទ.ក ។

ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក.ប.ទ នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ ន.ទ.ក បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ ​

អត្ថបទ៖ រក្សា

មតិយោបល់