• 2021-07-24 01:45:00
  • ព័ត៌មាន

មជ្ឈមណ្ឌល Porsche ភ្នំពេញ ត្រៀមស្វាគមន៍អតិថិជននៅទីតាំងថ្មី និងបង្ហាញរថយន្តម៉ូដែលថ្មី

  • 2021-07-24 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលផ្លូវការនិងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មីដែលឥឡូវនេះស្ថិតនៅជាប់នឹងសាលាអន្តរជាតិភ្នំពេញ (ISPP) នៅតាមបណ្តោយមហាវិថីឧកញ៉ាហ៊ុននាង កែងនឹងមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ ៦០ ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងនិងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។

ក្នុងអំឡុងពេលនៃការដាក់សម្ភោធ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Porsche កម្ពុជា នៅថ្ងៃសុក្រទី ២៣ ខែកក្កដាឆ្នាំ ២០២១កន្លងទៅនេះ លោកស្រី ស្រស់ ចរិយា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីធីត បានប្រាប់អំពីប្រវត្តិសង្ខេបរបស់ Porsche នៅក្នុងប្រទេសកម្ពុជានិងព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ Porsche ដល់ទស្សនិកជន ដែល ក្រុមហ៊ុន Porsche បានចុះឈ្មោះជាផ្លូវការក្នុងឆ្នាំ ២០១៣ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៤ ដែលមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើអាជីវកម្មអស់រយៈពេលជិត ៨ ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននិងអ្នកស្រលាញ់រថយន្ត Porsche នៅទូទាំងប្រទេស។

ខ្សែវីដេអូនេះបានបង្ហាញនូវទីតាំងថ្មីដ៏ស្រស់ស្អាត រួមទាំងអាគារតាំងបង្ហាញថ្មីដែលបំពាក់ទៅដោយរថយន្ត Porsche ម៉ូដែលថ្មីៗ កន្លែងដែលអតិថិជនអាចសាងសង់រថយន្ត Porsche ដែលអតិថិជនស្រលាញ់ និងស្រម៉ៃចង់បាន និងកន្លែងអង្គុយរង់ចាំរបស់អតិថិជន។ បន្ថែមពីលើនេះទៀតទីតាំង Porsche Driver’s Selection និង Porsche Tequipment ក៏មានដាក់តាំងនូវទំនិញនិងសំភារៈ គ្រឿងបន្លាស់ថ្មីៗបំផុត កន្លែងផ្តល់ព័ត៌មានជូនអតិថិជនខាងផ្នែកសេវាកម្ម និង Direct Dialogue Bay កន្លែងជួសជុលរថយន្តដែលបានបំពាក់ ជាមួយឧបករណ៍ពិនិត្យរថយន្ត និងគ្រឿងបន្លាស់សមស្របទៅតាមស្តង់ដាររបស់ Porsche AG (អាល្លឺម៉ង់) ក៏ត្រូវបានបង្ហាញផងដែរ។

គ្រប់ម៉ូដែល Porsche មាននៅមជ្ឈមណ្ឌលPorsche ភ្នំពេញទាំងក្នុងស្តុក ឬ កុម៉្មង់ទិញសុទ្ធតែមានភ្ជាប់មកជាមួយនូវការធានានិងការថែទាំរយៈពេល ៤ ឆ្នាំពេញដែលផ្តល់នូវទំនុកចិត្តខ្ពស់ជូនអតិថិជន។ សម្រាប់ម៉ូដែលលក់ដាច់បំផុតរបស់យើងគឺ Cayenne Macan និង Panamera ដែលយើងកំពុងតែផ្តល់ជូននូវកញ្ចប់ options ប្រណីតដ៏ពិសេសសម្រាប់ប្រទេសកម្ពុជាដែលបំពាក់ជាមួយជម្រើសបន្ថែមរហូតដល់ ១៣ មុខដែលមានតម្លៃរហូតដល់ ៣៥០០០ ដុល្លារដោយមិនចាំបាច់ចំណាយបន្ថែម។

អតិថិជនរបស់យើងភាគច្រើនចូលចិត្តបង្ហាញពីលក្ខណៈបុគ្គល និងរបៀបរស់នៅល្អប្រណីតរបស់ខ្លួន នឹងមានទំនោរទៅរកការធ្វើការកុម្ម៉ង់ទិញក្តីសុបិន តាមរយៈកម្មវិធី Car Configuration របស់យើងដែលអនុញ្ញាតឱ្យអតិថិជនជ្រើសរើសជម្រើសដែលគាត់ចង់បាន និងប្តូរតាមបំណងដើម្បីឱ្យសមនឹងរសនិយមបស់គាត់។ ដែលអ្វីទាំងនេះអាចធ្វើទៅបានតែនៅក្រុមហ៊ុនចែកចាយផ្លូវការប៉ុណ្ណោះ គឺមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាលក្ខណៈពិសេសមួយដែលធ្វើឱ្យយើងក្លាយជាម៉ាកដែលអតិថិជនចង់បាន” មានប្រសាសន៍ដោយលោក ឆយ ម៉េងលាង ប្រធានផ្នែកលក់នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ។ លោកក៏បានបន្ថែមផងដែរថា យើងចាប់ផ្តើមឃើញមានរថយន្ត 911 Carrera, 718 Cayman និង 718 Boxster នៅតាមដងផ្លូវហើយនេះបានបង្ហាញថាការស្រឡាញ់រថយន្តស្ព័រទ្វារ 2 របស់ Porsche កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។

ខណៈពេលដែលតំរូវការកំពុងកើនឡើងសេវាកម្មក្រោយការលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារថយន្ត Porsche ។ ជាមួយនឹងបទពិសោធន៏ជាង ២០ ឆ្នាំទៅលើរថយន្ត Porsche លោក Jan Weisser ប្រធានផ្នែកសេវាកម្មក្រោយការលក់ នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាជនជាតិអាល្លឺម៉ង់ដែលបានចាប់ផ្តើមអាជីពរបស់គាត់តាំងពីនៅក្មេងជាមួយនឹងក្រុមហ៊ុន Porsche នៅប្រទេសអាល្លឺម៉ង់ហើយក្រោយមកបានផ្លាស់ទៅនៅមជ្ឈឹមបូព៌ានិងឌូបៃរយៈពេល១១ឆ្នាំ ហើយបានចូលរួមជាមួយនឹងមជ្ឈមណ្ឌល Porsche ភ្នំពេញចាប់ពីឆ្នាំ2013 មក។

ចំណេះដឹងនិងបទពិសោធន៍យ៉ាងជ្រាលជ្រៅរបស់គាត់ជាមួយនឹងក្រុមហ៊ុន Porsche បានធានាថាការងារថែទាំនិងជួសជុលទាំងអស់ត្រូវបានអនុវត្តស្របតាមស្តង់ដារ Porsche AG ដែលត្រូវបានអនុវត្តដោយអ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាល ឆ្លងកាត់កម្មវិធីវិញ្ញាបនប័ត្រជាសកលដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជន។ ដោយទទួលបានការគាំទ្រពី Porsche អាស៊ីប៉ាស៊ីហ្វិក ដែលជាការិយាល័យប្រចាំតំបន់ដែលមានទីតាំងនៅនៅប្រទេសសឹង្ហបុរី ក្រោមការគ្រប់គ្រងរបស់Porsche AG ផ្នែកសេវាកម្មក្រោយការលក់នៅប្រទេសកម្ពុជាអាចផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុតដោយធ្វើអោយអតិថិជនមានទំនុកចិត្តមកលើការងាររបស់គាត់។

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌលPorsche ភ្នំពេញ ថ្មីក៏បានបង្ហាញនូវម៉ូដែលPorsche Panamera 4 Executive ស៊េរីថ្មីដល់សាធារណៈជនផងដែរ។ លក្ខណៈពិសេសនិងជម្រើសoptions របស់វាត្រូវបានបង្ហាញដោយអ្នកជំនាញផ្នែកផលិតផលរបស់ Porsche កម្ពុជាផងដែរ គឺលោក វ៉ា ភារុណ ដែលបានបង្ហាញពីការរចនាម៉ូដបែបស្ព័រផ្នែកខាងក្រៅពីខាងមុខដល់ខាងក្រោយនិងផ្នែកខាងក្នុងដ៏ ប្រណីតនៃរថយន្តបែប Saloon ដែលទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដែលចង់មកទស្សនាដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៍។

រថយន្តPorsche Panamera 4 Executive ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីន 2.9 litre turboភ្លោះ ដែលមាន6 ស៊ីឡាំង កាងមុខនិងក្រោយរចនាបែបស្ព័រ ការបំពាក់តួយ៉ាន់ដែលមានច្រើនទំហំ និងជាពិសេសគឺការរចនាស្តុបក្រោយបែបLED ដែលតភ្ជាប់គ្នាពីស្តុបម្ខាងទៅម្ខាងទៀត និងចង្កូតរថយន្តដែលមានសភាពតូចស្រឡូន ដូចគ្នាទៅហ្នឹងម៉ូដែល911 ជំនាន់ក្រោយ។

មជ្ឈមណ្ឌល Porsche ភ្នំពេញបានប្រកាសអំពីព្រឹត្តិការណ៍ Open House របស់ខ្លួនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១។ អតិថិជនដែលចង់អញ្ជើញមកទស្សនាទីតាំងថ្មីនេះនិងទទួលយកបទពិសោធន៍ពីរថយន្តម៉ូដែលចុងក្រោយបំផុតជាមួយនឹងការផ្តល់ជូនពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នេះអាចធ្វើការណាត់ជួបនៅhttps://fb.com/book/porschecambodiaofficial/ ដើម្បីធ្វើការកក់ទុកជាមុនជាមួយក្រុមការងារផ្នែកលក់របស់យើង (ដើម្បីធានាបាននូវការរក្សាគំលាត និងចៀសវាងការរីករាលដាលនៃជំងឺ Covid-19) ឬទាក់ទងមកលេខទូរស័ព្ទលេខ 012-901-911សម្រាប់ព័ត៌មានបន្ថែម។

សម្រាប់ការទស្សនាវីដេអូផ្សាយផ្ទាល់ សូមចូលទៅកាន់ទំព័រហ្វេសហ៊ុកផ្លូវការ៖

មតិយោបល់