• 2021-07-23 04:49:25
  • ព័ត៌មាន

ស្មាតហ្វូនអេក្រង់បត់ 5G របស់ Samsung តម្លៃប៉ុណ្ណឹងចង់ទិញប្រើឬទេ?

  • 2021-07-23 04:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​បត់​បាន​ជំនាន់​ទី ២ ​គឺ Galaxy Z Fold2 មាន 5G ​របស់​ក្រុមហ៊ុន Samsung ​បាន​បង្ហាញ​វត្តមាន​នៅ​តាម​បណ្ដា​ហាង​​លក់​ទូរសព្ទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ជា​ផ្លូវការ​ហើយ។

បើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​រក​ទិញ​យក​មក​ប្រើប្រាស់អាចរកបានក្នុង​តម្លៃចន្លោះពី តម្លៃ​ ១៧៤៩ ទៅ ១៨៤៩ ដុល្លារ​។

​ខាងក្រោម​នេះ​គឺ​ជា​ ចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុត​មាន​នៅ​លើ​ Galaxy Z Fold2 ដូចជា៖ អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED, អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+, ទំហំផ្ទុក(Memory)៖ 256 GB /RAM 12 GB ដែលធ្វើឱ្យម៉ាស៊ីនដើរលឿន មិនទាក់ ឆ្លើយតបតាមតម្រូវការបានយ៉ាងរលូន។

Galaxy Z Fold2 មាន 5G មានកាមេរ៉ាមុខ (Cover camera) ៖ 10 MP, កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP, កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide) , ថាមពលថ្ម៖ 4500 mAh, ពណ៌៖ Mystic Bronze និង Mystic Black ។

ទោះបីជាស្ថានភាពពេលនេះ ត្រូវតម្រូវឱ្យរក្សាគម្លាតពីគ្នា ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែបក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុតជាមួយនឹងស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 (5G)។

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបាន Galaxy Z Fold 2 5G នេះគឺពិតជាងាយស្រួលបត់បែនបំពេញតាមតម្រូវការ អាចប្រែក្រឡាបានយ៉ាងស្រស់សង្ហាបំផុត។

​ជាក់ស្តែងពេលអ្នកទស្សនាភាពយន្តធ្វើឲ្យអ្នកមានអារម្មណ៍ថាហាក់បីដូចក្នុងរោងកុនអញ្ចឹង មិនបាច់ប្រើដៃ…មិនបាច់កាន់ មិនបាច់ទប់នាំចុករោយដៃ  មិនបាច់រកជើងកល់ នាំតែខាតពេល ។

សូមអញ្ជើញមកទទួលយកនូវភាពបត់បែនដ៏លេចធ្លោ…ស៊ីវីល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតឥឡូវនេះ…!

អ្នកក៏អាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ ឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232 ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

អត្ថបទ៖ រក្សា

មតិយោបល់