• 2021-07-23 02:56:03
  • ព័ត៌មាន

អេមណាស់! MG 5 ប្តូររូបរាងថ្មីទាំងស្រុងកាន់តែកាច តម្លៃចាប់ពី ១,៧ម៉ឺនដុល្លារ

  • 2021-07-23 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាករថយន្ត MG ត្រូវបានគេច្បាស់តាមរយៈរថយន្ត Crossover ដ៏មានប្រជាប្រិយភាពរបស់វាដូចជា ZS និង RX5 ជាដើម។ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអង់គ្លេសមួយនេះក៏មានលក់រថយន្ត Sedan ដែលមានតម្លៃសមរម្យផងដែរ។ ឥឡូវនេះ MG ក៏ប្រកាសចេញរថយន្ត MG 5 ជាផ្លូវការនៅក្នុងប្រទេសថៃដែរ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងទៀតផង។

រថយន្ត MG 5 ថ្មីនេះបានផ្លាស់ប្តូររូបរាងខាងក្រៅ ដែលមើលទៅរឹតតែកាចជាងស៊េរីមុនៗ ហើយមានបំពាក់ចង្កៀងមុខ LED រាងស្លីមជាងមុន, ប៉ាណាមុខពណ៌ខ្មៅធំ, យ៉ាន់កង់ Alloy ១៧អ៊ីញ, ដំបូល Sunroof ចុច និងដំបូលរាងទាលដូចរថយន្តប្រភេទ Coupe អីចឹង។

ឥឡូវនេះ MG 5 ថ្មីក៏មានរូបរាងធំជាងមុនដែរ ដោយមានប្រវែង ៤ ៦៧៥មីល្លីម៉ែត្រ, ទទឹង ១ ៨៤២មីល្លីម៉ែត្រ កម្ពស់ ១ ៤៨០មីល្លីម៉ែត្រ និងប្រវែងពីកង់ក្រោយទៅកង់មុខ ២ ៦៨០មីល្លីម៉ែត្រ។ ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ MG 5 ថ្មីក៏មានបំពាក់ពូកស្បែក ២ពណ៌, កុងទ័រឌីជីថល, អេក្រង់កម្សាន្ត Touchscreen ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Smart Key ជាដើម។

រថយន្ត MG 5 បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១១២សេះ និងកម្លាំងបង្វិល ១៥០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ CVT ៨វគ្គ។ វាក៏មានបំពាក់មុខងារសុវត្ថិភាពមកជាច្រើន ដូចជា ហ្វ្រាំង ABS និង EBD, ប្រព័ន្ធហ្វ្រាំងជំនួយ, មុខងារជំនួយពេលឡើងចំណោទ, មុខងារទប់លំនឹង, មុខងារកំណត់ល្បឿនថេរ, ពោងសុវត្ថិភាព ៦គ្រាប់, កាមេរ៉ា ៣៦០ដឺក្រេ, មុខងារជំនួយពេលប្តូរគន្លងផ្លូវ និងមុខងារ Blind-spot ទៀតផង។

សូមបញ្ជាក់ថា រថយន្ត MG 5 លក់នៅប្រទេសថៃ ចែកចេញជា ៣ម៉ូដែល គឺ៖

  • MG 5 C មានតម្លៃ ៥៥៩ ០០០បាត ឬ ១៧ ០០០ដុល្លារ
  • MG 5 D មានតម្លៃ ៥៩៩ ០០០បាត ឬ ១៨ ០០០ដុល្លារ
  • MG 5 X មានតម្លៃ ៦៨៩ ០០០បាត ឬ ២១ ០០០ដុល្លារ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់