• 2021-07-22 03:33:36
  • ព័ត៌មាន

Samsung កំណត់ថ្ងៃខែផ្លូវការប្រកាសចេញ ស្មាតហ្វូនអេក្រង់បត់ ពីរម៉ូឌែល

  • 2021-07-22 03:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បានកំណត់ពេលជាផ្លូវការនូវព្រឹត្តិការណ៍ Galaxy Unpacked ដោយនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១១ ខែសីហា ខាងមុខនេះ ដោយនឹងធ្វើការ live stream ផ្ទាល់លើគេហទំព័រ Samsung.com។

នៅក្នុងវីដេអូខ្លី Samsung បង្ហាញពីសន្លឹកពីរផ្ទាំងអាចបត់បាន មួយមានរៀងវែង និងមួយទៀតខ្លី ហាក់ចង់បង្ហាញអ្នកប្រើប្រាស់ថា ជា ស្មាតហ្វូនបត់អេក្រង់ពីរម៉ូឌែលនឹងប្រកាសចេញ ដែលវាទំនងជា Galaxy Z Fold3 និង Z Flip3។

ក្រៅពីនេះគេរំពឹងទុកទៀតថា Samsung អាចនឹងបញ្ចេញ នាឡិកាវៃឆ្លាត Galaxy Watch4 / Watch4 Classic និងកាសស្ដាប់ឥតខ្សែ Galaxy Buds2។ មិនតែប៉ុណ្ណោះក៏អាចនឹងមាន ថេប្លេតស៊េរីថ្មី Galaxy Tab S8 រួមទាំង Galaxy S21 ជាម៉ូឌែល Fan Edition ថែមទៀតផង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់