• 2021-07-22 02:15:40
  • ហាងឆេងផលិតផល

Scoopy Smart Key ឆ្នាំ២០២១ លក់តាមហាង តម្លៃស្រក់អស់ប៉ុន្មាន?

  • 2021-07-22 02:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Scoopy Smart Key ឆ្នាំ២០២១ ចេញលក់កាលពីថ្ងៃទី ១៦ វិច្ឆិកា ជាមួយរូបរាងកាន់តែមានភាពទាន់សម័យ ចេញលក់ដំបូងនៅតាមហាងម្ដុំគិរីរម្យ ម៉ូតូ Scoopy ឆ្នាំ២០២១ ដាក់ក្នុងតម្លៃប្រមាណជា ២ ៨០០ដុល្លារ។

Scoopy 2021 Smart Key ឆ្នាំ២០២១ ដែលប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន Smart Keyជាផ្លូវការ។ បច្ចុប្នន្ននៅតាមហាងម្ដុំគិរីរម្យ ម៉ូតូ Scoopy ឆ្នាំ២០២១ មានលក់ក្នុងតម្លៃប្រមាណជា ២ ៦០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

លក្ខណៈពិសេសរបស់ Scoopy ឆ្នាំ២០២១ នេះមានចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល លើសពីនេះក្រុមហ៊ុនបានធ្វើឲ្យតួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់តែមានភាពរឹងតែមាំ និងស្រាលជាងមុន។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់