• 2021-07-21 13:15:34
  • ព័ត៌មាន

ប្រសើរណាស់! eMoney, Metfone និង PassApp សហការគ្នា ជុំរុញវិស័យ Fintech ក្នុងការកាត់បន្ថយកូវីដ១៩

  • 2021-07-21 13:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកបអាជីវកម្មតាមប្រព័ន្ធអនឡាញ បានក្លាយជាជម្រើសមួយសម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ន មិនថាជាអ្នកប្រកបអាជីវកម្មរួចជាស្រេច ឬអ្នកដែលកំពុងបម្រើការងារនោះទេ។ ក្នុងបរិបទវិស័ឧស្សាហកម្ម 4.0 កម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ដោយអនុវត្តបច្ចេកវិទ្យា ICT (Information and Communications Technology ) ក៍ដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech)។

ដើម្បីជំរុញការវេរប្រាក់តាមបែបប្រព័ន្ធអនឡាញ និងលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ដែលកំពុងប្រកបអាជីកម្មប្រចាំថ្ងៃយ៉ាងសកម្ម ជាពិសេសដើម្បីចូលរួមលើកកម្ពស់វិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) អុី-ម៉ាន់នី បានសហការជាមួយដៃគូ PassApp ដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនអ្នករត់ PassApp ឲ្យ​កាន់តែងាយស្រួលជាងមុន ក្នុងការវេរប្រាក់ រវាងគណនី ផាសផេ “PassPay” និងគណនី អុី-ម៉ាន់នី “eMoney”។ PassPay គឺជាកាបូបឌីជីថលរបស់ក្រុមហ៊ុន PassApp ដើម្បីជួយសំរួលក្នុងការទូទាត់សេវាកម្មរបស់ PassApp ឱ្យអ្នកបើកបរ។ ការវេរប្រាក់ រវាងគណនី អុី-ម៉ាន់នី eMoney ទៅគណនី ផាសផេ Passpay ដែលអាចធ្វើប្រតិបត្តិការងាយស្រួល ដោយចំណាយពេលមិនដល់មួយនាទី។ វាជាភាពងាយស្រួល មួយដោយបងប្អូនអាចធ្វើការ វេរប្រាក់ យ៉ាងមានសុវត្ថិភាព ចំណេញពេលវេលាមិនថាទីជិតឬឆ្ងាយ។

ស្របពេលនេះស្ថិតក្នុងស្ថានការណ៍កូវីដ-19 និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការរក្សាគម្លាតក្នុងការទប់ស្កាត់នូវកូវីដ-19 ក្រុមហ៊ុន អុី-ម៉ាន់នី “eMoney”សូមលើកទឹកចិត្តប្រជាជនកម្ពុជា ចូលរួមប្រើប្រាស់ និងលើកកម្ពស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) ជាមួយអុី-ម៉ាន់នី ក៍ដូចជា ដើម្បីចូលរួមការថែរក្សាគម្លាតតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។

បន្ថែមពីអត្ថប្រយោជន៍ខាងលើក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន អុី-ម៉ាន់នី “eMoney” បានចូលរួមសហការ​ដើម្បីបន្ថែមជូននូវអត្ថប្រយោជន៍​ដ៏អស្ចារ្យសម្រាប់​អ្នកបើកបរ PassApp មានរួមដូចជា៖ ១.ការផ្តល់សុីមឥតគិថ្លៃ, ២.ធ្វើទំនាក់ទំនងក្នុងក្រុមបើកបរ​ដោយឥតគិតថ្លៃតាមប្រព័ន្ធមិត្តហ្វូន, ៣.ទទួលបាន​កញ្ចប់ទិន្នន័យ 1GB ក្នុងពេលមួយខែឥតគិតថ្លៃ។

លើសពីនេះទៅទៀតសម្រាប់អ្នកប្រើប្រាស់នៅកម្មវិធី អុី-ម៉ាន់នី លោកអ្នកអាចនឹងរីករាយជាមួយប្រម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា វេរប្រាក់ដោយឥតគិតថ្លៃ, មិត្តហ្វូនប្តូរលុយចំណេញច្រើនជាងមុនតាមរយ: 868399# ($1=$399), ដាក់ប្រាក់ថែមប្រាក់បន្ថែមរហូតដល់ ២០%។ ជាពិសេស អុី-ម៉ាន់នីអេប ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា និងបានទទួលស្គាល់ថាជាកម្មវិធី (App) មួយដែលមានអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងឡាយ ដូចជា ការទូរទាត់តាមអនឡាញ វេរប្រាក់ ដក/ដាក់ប្រាក់ បង់វិក្កយបត្រផ្សេងៗ បញ្ចូលកាតទូរស័ព្ទ បង់ថ្លៃសេវាកម្ម ដែលនាំឱ្យមានការទាញយក (Install) ទៅប្រើប្រាស់ច្រើនជាងគេរហូតដល់ទៅ ២,២ លានគណនីដែលស្មើនឹង២ដងនៃការកើនឡើង។

អុី-ម៉ាន់នី សូមស្វាគមន៌មកដៃគូសហការជាមួយ ក្រុមហ៊ុន ដែលលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា ៖

  • វេរប្រាក់ដោយឥតគិតថ្លៃ

  • ទទួលបាននៅប្រូម៉ូសិនយ៉ាងច្រើនជារៀងរាល់ខែ

  • មានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនក្នុងស្រុកយ៉ាងទូលំទូលាយ

ដៃគូសហការណ៍ទាំងអស់នឹងទទួលបាននូវភាពងាយស្រួលក្នុងការប្រកបអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកអ្នកនឹងគ្រប់គ្រងការចំណាយថវិកាបានត្រឹមត្រូវ និងមានសុវត្ថិភាពក្នុងការដាក់បញ្ជាសាច់ប្រាក់ក្នុងដៃរបស់អស់លោកអ្នក រួមទាំងការប្រឹក្សាយោបល់ពីបុគ្គលិករបស់ក្រុមហ៊ុនយ៉ាងជំនាញ៕

មតិយោបល់