• 2021-07-21 04:26:55
  • ផលិតផលថ្មី

ក្រុមហ៊ុន Mitsubishi ប្រកាសចូលខ្លួនប្រកួតប្រជែងក្នុងទីផ្សាររថយន្ត MPV នៅកម្ពុជា

  • 2021-07-21 04:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុនមីតស៊ុយ (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលរថយន្ត Mitsubishi ផ្តាច់មុខនៅកម្ពុជា បានសម្ពោធជាផ្លូវការ នៃការមកដល់នៃរថយន្ត Xpander Cross មកកាន់ទីផ្សារប្រទេសកម្ពុជា ដោយការសម្ពោធនេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន (Mitsubishi Motors Cambodia)។

រថយន្ត Xpander Cross នេះគឺជាបងប្អូនបង្កើតជាមួយរថយន្ត Mitsubishi Xpander ដែលជាប្រភេទរថយន្ត MPV ៧កៅអី ប្រើប្រាស់ម៉ាស៊ីន MIVEC ជំនាន់ថ្មី ចំណុះ ១,៥ លីត្រ ផ្តល់កម្លាំងរហូតដល់ ១០៥សេះ ប្រើប្រអប់លេខ ៤វគ្គអូតូ មាន Eco Modeជួយសន្សំសំចៃសាំង។

តាមរយៈការបង្ហាញនៅក្នុងកម្មវិធីសម្ពោធនេះ យើងសង្កេតឃើញថា ការរចនាផ្នែកខាងក្រៅរបស់រថយន្តខាងលើនេះមានការរចនាថ្មីបែបស្ព័រ ស្រស់ស្អាតនិងទាន់សម័យ។ ផ្នែកខាងមុខមានបំពាក់មកជាមួយអំពូលគុជប្រភេទLED និងអំពូលកាត់អ័ព្ទ (Fog Lamp) ដែលសុទ្ធតែជាប្រភេទLED ដូចគ្នា។ រថយន្តនេះ មានយ៉ាន់កង់អាលុយមីញ៉ូម ទំហំ១៧ អ៊ីង ព្រមជាមួយស៊ុមកង់មកជាមួយស្រាប់, មានកញ្ចក់ចំហៀងក្តោបអូតូ ប៊ូតុង Lock/Unlock នៅដៃទ្វារ អង់តែនរាងព្រុយត្រីឆ្លាម និងរបារនៅលើដំបូល ដែលកាន់តែធ្វើដោយរថយន្តកាន់តែមានភាពទាក់ទាញជាងមុន។ សម្រាប់ភ្លើងបំភ្លឺផ្នែកខាងក្រោយ ក៏ប្រើប្រាស់ជាប្រភេទ LED ផ្តល់សោភ័ណភាព និងសុវត្ថិភាពថែមមួយកំរិតទៀត។

ចំណែកការរចនាផ្នែកខាងក្នុងរបស់រថយន្តមានលក្ខណៈធំទូលាយ និងផាសុកភាព ភ្ជាប់ជាមួយប៊ូតុងបញ្ឆេះរថយន្ត, ប្រព័ន្ធបញ្ជារការកំសាន្តលើដៃចង្តូត ,អេក្រង់ LCD Touchscreen ទំហំ ៩អ៊ីង,កុងទឺល្បឿនភ្លឺច្បាស់ ជាមួយនឹងអេក្រង់ LCD, កៅអីស្រោបដោយស្បែក, ចង្កូតអេឡិចត្រូនិកធូរងាយស្រួលក្នុងការបើកបរ,ម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ, រន្ធសាកភ្លើង១២V មាន៣កន្លែង (សំរាប់កៅអីគ្រប់ជួរ) រន្ធសាកថ្ម USB,កៅអី៣ជួរ អាចអង្គុយបាន៧នាក់, កៅអីជួរទី២ និងទី៣ អាចបត់រាបស្មើរបាន និងមានកន្លែងដាក់ឥវ៉ាន់ជាច្រើនកន្លែង។

សម្រាប់បច្ចេកវិទ្យាជំនួយដល់ការបើកបរក្នុងរថយន្តរួមមាន៖ ប្រព័ន្ធកាំំមេរ៉ាមើលក្រោយ,ប្រព័ន្ធជំនួយពេលឡើងចំណោត, ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរផ្លូវកោងរឺរអិល, ប្រព័ន្ធ Cruise Control, ប្រព័ន្ធហ្វ្រាំង ABS និង EBD, ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង (Brake Assist) , ប្រព័ន្ធអោយសញ្ញាពេលចាប់ហ្វ្រាំងបន្ទាន់ និងប្រព័ន្ធសុត្ថិភាពជាច្រើនទៀត។ លើសពីនេះទៅទៀតសម្រាប់តម្លៃវិញ ក្រុមហ៊ុន Mitsu (Cambodia) បានបញ្ជាក់តម្លៃជាផ្លូវការនៃរថយន្តXpander Cross នេះក្នុងតម្លៃ ៣៥៥០០ដុល្លារ

មតិយោបល់