- 2021-07-20 06:59:30
- ព័ត៌មាន
បទល្មើសអ៊ីនធឺណិតថ្មី ប្លែក ចេះតែមាន មិនដឹងវិធីការពារច្បាស់ស៊យធំហើយ!
- 2021-07-20 06:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទល្មើសអ៊ីនធឺណិតថ្មី ប្លែក ចេះតែមាន មិនដឹងវិធីការពារច្បាស់ស៊យធំហើយ!
ចន្លោះមិនឃើញ
កន្លងមកគេសង្កេតឃើញលើបណ្តាញអ៊ីនធឺណិត និងទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ អំពីបទល្មើសអ៊ីនធឺណិតថ្មីៗ ប្លែកៗ និងមួយចំនួនផ្សេងទៀត ជាប្រភេទបទល្មើសដែលធ្លាប់បានកើតឡើងកន្លងមកជាដើម។
ថ្ងៃនេះក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការចែករំលែកនូវវិធីសាស្ត្រមួយចំនួន ជាជំនួយស្មារតីជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដើម្បីអនុវត្តបង្ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះនៃបទល្មើសឆបោកប្រាក់ ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យាអ៊ីនធឺណិត ជាសង្ខេបជូនដូចខាងក្រោម៖
ល្បិចកលអូសទាញទូទៅរបស់ជនខិលខូច
វិធីសាស្ត្រការពារខ្លួនជាបឋមមានចំនួន ៤ដូចខាងក្រោម
១- ត្រូវមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញ ឬសេវាដែលមានតម្លៃថោកជាងទីផ្សារ ព្រោះអាចជាទំនិញក្លែងក្លាយ ឬជាល្បិចអូសទាញឆបោកប្រាក់។
២- ត្រូវពិចារណា និងរកការប្រឹក្សាយោបល់ មុនពេលផ្តល់ប្រាក់ ឬវត្ថុមានតម្លៃ ក្នុងទម្រង់វិនិយោគផ្សេងៗ ដែលអ្នកពុំបានដឹង ពុំបានយល់អំពីហានិភ័យនៃការវិនិយោគនោះ។
៣- កុំបណ្តោយខ្លូនឲ្យធ្លាក់ក្នុងល្បិចសម្លុត ឬគម្រាមកំហែងពីជនខិលខូច ដោយធ្វើការប្រឹក្សាយោបល់ជាមួយបងប្អុន មិត្តភក្តិដែលអ្នកទុកចិត្ត ឬអាជ្ញាធរមានសមត្ថកិច្ច មុនពេលសម្រេចចិត្តផ្សេងៗ។
៤- ធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋានដែលអ្នកស្នាក់នៅ ប្រសិនអ្នកជួប ឬប្រទះឃើញសង្ស័យជាករណីឆបោក ដូចបានរៀបរាប់ខាងលើ។
បញ្ជាក់៖ ល្បិចឆបោកមួយចំនួន ធ្វើឡើងក្នុងគោលបំណងលួចព័ត៌មានអត្តសញ្ញាណបុគ្គល ឬព័ត៌មានហរិញ្ញាវត្ថុពីជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់ទាញយកផលប្រយោជន៍ហិរញ្ញវត្ថុផ្សេងៗ។