• 2021-07-19 09:30:47
  • ព័ត៌មាន

មហិច្ឆតា ឡានអគ្គិសនីរបស់ Apple លេចក្ដីសង្ឃឹមកាន់តែខ្ពស់ជាងមុន

  • 2021-07-19 09:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយវាសនាលិចអណ្ដែតៗនៃឡានអគ្គិសនី Apple ជាមួយនឹងក្រុមហ៊ុនកូរ៉េ Hyundai និង Kia ពេលនេះកាន់តែមានសង្ឃឹមខ្ពស់ជាងមុន ដោយ Apple បានឈានដល់ដំណាក់កាលបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ហើយត្រូវបានអ្នកជំនាញរំពឹងទុកថា នឹងបញ្ចេញជារថយន្តនៅលើទីផ្សារ នាឆ្នាំ២០២៥ខាងមុខនេះថែមទៀតផង។

យោងទៅតាម Reutures បានអះអាងថា នៅក្នុងបញ្ជីចចារ Apple កំពុងសម្រេចចិត្តជ្រើសរើសក្រុមហ៊ុនផលិតថាមពលផ្គត់ផ្គង់រថយន្ត រវាងក្រុមហ៊ុនចិនចំនួនពីរ គឺ CATL និង BYD ដែលមានជំនាញខាងផលិតថាមពល និងបច្ចេកវិទ្យាអេឡិចត្រូនិចសម្រាប់រថយន្ត។

ក្រៅពីនេះ Apple ក៏កំពុងសំឡឹងសហការណ៍ក្រុមហ៊ុនផ្សេងទៀតដូចជា Foxconn និង Likai Power ខណៈក្រុមហ៊ុនទាំងពីរនេះកំពុងត្រៀមបង្កើតរោងចក្រនៅអាមេរិច ខុសពី CATL និង BYD ដែល Apple ទទូចឱ្យពួកគេសាងសង់រោងចក្រនៅអាមេរិចផ្ទាល់។

យោងទៅតាមដំណើរការ និងសង្វាក់ផលិតកម្មរបស់ Apple លោក Guo Mingchi អ្នកវិភាគដែលតែងតែធ្វើការព្យាករណ៍ត្រឹមត្រូវអំពីក្រុមហ៊ុន Apple បានរំពឹងទុកថា ឡានអគ្គិសនី Apple នឹងមានវត្តមានលើទីផ្សារនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់