• 2021-07-16 01:58:14
  • ហាងឆេងផលិតផល

Galaxy S21 Series 5G លក់មួយទឹកពេលនេះតម្លៃល្មមទិញប្រើ

  • 2021-07-16 01:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទតម្លៃខ្ទង់ពាន់ដុល្លារត្រកូល Galaxy S21 5G ដែលគ្រប់គ្នាប្រាថ្នាចង់ទិញប្រើ ពេលនេះមានលក់មួយទឹកនៅតាមហាង អាចពិចារណាមើលតម្លៃមួយទាំងនេះទិញប្រើបានប្រសិនមិនចង់ចំណាយលុយទិញថ្មី។

ត្បិតថាចេញលក់ដំបូង Galaxy S21 តម្លៃថ្មី ម៉ូដែល Galaxy S21 Ultra មានតម្លៃ ១ ២៩៩ដុល្លារ សម្រាប់ប្រភេទ RAM12GB ទំហំផ្ទុក 256GB និង តម្លៃ ១ ៤២៩ដុល្លារ RAM16GB ទំហំផ្ទុក 512GB។ ម៉ូដែល Galaxy S21+ មានតម្លៃ ១ ០៩៩ដុល្លារ ទំហំផ្ទុក 256GB។ ម៉ូដែល Galaxy S21 មានតម្លៃ ៨៩៩ដុល្លារ ទំហំផ្ទុក 256GB។

តែងាកមកមើលតម្លៃមួយទឹកកំពុងមានលក់នៅតាមហាងបច្ចុប្បន្នវិញយ៉ាមេចដែរ៖

  • Galaxy S21 Ultra 5G ទំហំផ្ទុក 256GB ធ្លាក់នៅខ្ទង់ ៨៥០ដុល្លារ (តម្លៃថ្មីខ្ទង់ ៩៩៩ដុល្លារ)
  • Galaxy S21 Ultra 5G ទំហំផ្ទុក 512GB ធ្លាក់នៅខ្ទង់ ៩៥០ដុល្លារ (តម្លៃថ្មីខ្ទង់ ១ ១៩៩ដុល្លារ)
  • Galaxy S21+ 5G ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃ ៧០០ដុល្លារ (តម្លៃថ្មីខ្ទង់ ៧៨៩ដុល្លារ)
  • Galaxy S21 ទំហំ RAM8GB ទំហំផ្ទុក 256GB មានតម្លៃ ៦៨០ដុល្លារ (តម្លៃថ្មីខ្ទង់ ៧៥០ដុល្លារ)

លក្ខណ:ពិសេរបស់ Galaxy S21 Ultra មានប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aper-ture f/2.4 និងមុខងារទប់លំនឹង OIS។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់​ពីចុះផ្សាយ តម្លៃនៅហាង សុខ លី។

អត្ថបទ៖ ម៉េងងី

មតិយោបល់