• 2021-07-15 08:18:43
  • ហាងឆេងផលិតផល

ត្រកូល iPhone X មួយទឹកពេលនេះកាន់លុយប៉ុន្មានអាចទៅទិញបានប្រើ?

  • 2021-07-15 08:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតពីចេញលក់ថ្ងៃដំបូងរហូតមកដល់ឥលូវ iPhone X មានតម្លៃប្រែប្រួលច្រើន ដោយចេញលក់នៅលើទីផ្សារដំបូងនៅថ្ងៃទី ៣ វិច្ឆិកា ២០១៧ សម្រាប់ទំហំ 64GB មានតម្លៃប្រមាណជា ១ ៨០០ និងទំហំ 256GB មានតម្លៃខ្ទង់ ២ ២០០ដុល្លារ។

iPhone X ជាទូរសព្ទដំបូងដែលមានអេក្រង់ឆករបស់ Apple ត្រូវចេញលក់នៅឆ្នាំ ២០១៧ ដែលទទួលបានគាំទ្រច្រើន។ គិតមកដល់ពេលនេះត្រកូល iPhone បានចេញដល់ស៊េរី iPhone 12 ដែលកំពុងមានលក់នៅតាមហាង។

ចំពោះតម្លៃ iPhone X ដាក់លក់នៅតាមបច្ចុប្បន្នវិញលែងមានម៉ូដែលថ្មីហើយ តែសម្រាប់មួយទឹកវិញមានលក់ពេញៗហាងដើររើសតាមចិត្ត។ មួយទឹក iPhone X ទំហំ 64GB មានតម្លៃខ្ទង់ ២៥០ ទៅ ៣០០ដុល្លារ និងទំហំ 256GB មានតម្លៃខ្ទង់ ៣០០ ទៅ ៣៥០ដុល្លារ (តម្លៃនេះអាចខុសគ្នាតិចតួចទៅតាមគុណភាពទូរសព្ទផ្ទាល់)

សម្រាប់ iPhone ស៊េរីថ្មីទាំង ៣ស៊េរីដែលកំពុងមានលក់នៅតាមហាង iPhone 12 មានតម្លៃខ្ទង់ចាប់ពី ៨២០ ដុល្លារ សម្រាប់ iPhone 12 Pro មានខ្ទង់ចាប់ពី ១ ១៨០ ដុល្លារ និង iPhone 12 Pro max មានតម្លៃខ្ទង់ចាប់ពី ១ ២៨០ ដុល្លារ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់