• 2021-07-15 07:19:24
  • ព័ត៌មាន

ម៉ូនីទ័រខ្នាតវែងទាំង៤ ខ្នាត ៤៩ អ៊ិញ ពេញនិយមប្រើប្រាស់ដោយអ្នកល្បីៗ

  • 2021-07-15 07:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូនីទ័រមានអេក្រង់ខ្នាតវែង សក្តិសមណាស់សម្រាប់អ្នក Graphic Designer, Video Editor, វិស្វករគូសប្លង់ និង Trader ជាដើម ដោយផ្ដល់ភាពងាយស្រួល និងផ្ដល់ផ្ទៃទូលាយចំពោះការងារ។ ហើយថ្ងៃនេះ យើងសូមណែនាំម៉ូនីទ័រខ្នាតវែងទាំង ៤ ដែលពេញនិយម និងត្រូវបានប្រើប្រាស់ដោយអ្នកជំនាញល្បីៗជាច្រើនលើពិភពលោក។

១. LG 49WL95C-W មានខ្នាតអេក្រង់កោងវែង ប្រវែង ៤៩អ៊ិញ មានកម្រិតបង្ហាញ Dual QHD (resolution 5120 x 1440) និងគាំទ្រមុខងារ HDR ផងដែរ។ វាមានតម្លៃប្រមាណ ១៤៤៥ ដុល្លារ លើទីផ្សារអនឡាញ Amazon។

២. Samsung Odyssey G9 Qhd មានខ្នាតអេក្រង់កោងវែង ប្រវែង ៤៩អ៊ិញ។ វាមានកម្រិតបង្ហាញ QHD មាន refresh rate 240Hz។ Odyssey G9 មានតម្លៃប្រមាណ ១៣៩៨ ដុល្លារ លើទីផ្សារអនឡាញ Amazon។

៣. Dell UltraSharp U4919DW មានខ្នាតអេក្រង់កោងវែង ប្រវែង ៤៩អ៊ិញ។ វាមានកម្រិតបង្ហាញ Dual QHD (resolution 5120 x 1440) និងមានកម្រិត refresh rate ត្រឹម 60Hz តែប៉ុណ្ណោះ។ U4919DW មានតម្លៃប្រមាណ ១២៤៩ ដុល្លារ លើគេហទំព័រ Dell។

៤. Asus ROG Strix XG49VQ មានខ្នាតអេក្រង់កោងវែង ប្រវែង ៤៩អ៊ិញ។ វាមានកម្រិតបង្ហាញ Dual Full HD គាំទ្រមុខងារ HDR និងមាន refresh rate ដល់ទៅ 144 Hz។ XG49VQ មានតម្លៃប្រមាណ ១០៤១ ដុល្លារ លើទីផ្សារអនឡាញ Amazon។

អត្ថបទ៖ កុសល

មតិយោបល់