• 2021-07-15 02:05:11
  • ហាងឆេងផលិតផល

ចុះថ្លៃប៉ុន្មាន? Honda ADV 150 ឆ្នាំ២០២១ លក់តាមហាងពេលនេះ

  • 2021-07-15 02:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda ADV 150 ជាប្រភេទម៉ូតូធំដែលប្រើប្រាស់លេខអូតូ ដែលគ្រប់គ្នាស្គាល់ថាជាប្រភេទម៉ូតូអូតូបែប Off-road បានបង្ហាញខ្លួនជាមួយស៊េរីថ្មីឆ្នាំ ២០២១ មួយគ្រឿងដំបូងនៅខ្មែរ ដំបូងកាលពីខែវិច្ឆិកា មានតម្លៃក្បែរ ៥ពាន់ដុល្លារ។

ម៉ូតូម៉ូតូបែបផ្សងព្រេង ដែលអាចថាបានជាគូប្រជែងជាមួយ Honda PCX 150 នេះបានហក់ចូលទីផ្សារប្រទេសកម្ពុជានិងមានអ្នកពេញជាច្រើននាពេលបច្ចុប្បន្ន។ កំពុងមានលក់នៅតាមហាងនៅភ្នំពេញម៉ូតូ Honda ADV 150 ស៊េរីឆ្នាំ ២០២១ ពេលនេះមានតម្លៃខ្ទង់ ៤ ៣៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

Honda ADV 150 ស៊េរីឆ្នាំ ២០២១ មានកម្លាំងម៉ាស៊ីន ១៥០សេសេ ដូចទៅនឹង Honda PCX ដែរ ហើយប្រើប្រាស់អំពូលភ្លើងមុខក្រោយ LED, មានកុងទ័របែបឌីជីថលបង្ហាញព័ត៌មានសំខាន់ៗច្រើន, មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់