• 2021-07-14 03:40:51
  • ព័ត៌មាន

Infiniti QX60 ឆ្នាំ២០២២ អាប់ដេតរូបរាងថ្មីកាន់តែស្អាត ចេញតម្លៃលក់ខ្ទង់ ៤ម៉ឺនដុល្លារ

  • 2021-07-14 03:40:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Infiniti ដែលជាផ្នែករថយន្តប្រណីតរបស់ក្រុមហ៊ុន Nissan ទើបតែបានប្រកាសពីជម្រើសម៉ូដែល និងតម្លៃនៃរថយន្ត QX60 ស៊េរីឆ្នាំ២០២២។ បើទោះបីជាវាទទួលបានការអាប់ដេតជាច្រើនក៏ដោយ ប៉ុន្តែ SUV កៅអី ៣ជួរនេះមានតម្លៃថ្លៃជាងស៊េរីមុនតែ ២ ៥០០ដុល្លារប៉ុណ្ណោះ។

រថយន្ត Infiniti QX60 ឆ្នាំ២០២២ ចែកចេញជា ៤ម៉ូដែល គឺ៖

  • QX60 Pure តម្លៃចាប់ពី ៤៦ ៨៥០ដុល្លារ (ប៉ុងមួយ) និង ៤៨ ៨៥០ដុល្លារ (ប៉ុងពីរ)
  • QX60 Luxe តម្លៃចាប់ពី ៥២ ៩០០ដុល្លារ (ប៉ុងមួយ) និង ៥៤ ៩០០ដុល្លារ (ប៉ុងពីរ)
  • QX60 Sensory តម្លៃចាប់ពី ៥៦ ៣៥០ដុល្លារ (ប៉ុងមួយ) និង ៥៨ ៣៥០ដុល្លារ (ប៉ុងពីរ)
  • QX60 Autograph តម្លៃចាប់ពី ៦០ ៣៥០ដុល្លារ (ប៉ុងមួយ) និង ៦៣ ២៥០ដុល្លារ (ប៉ុងពីរ)

សូមបញ្ជាក់ថា គ្រប់ម៉ូដែលរបស់ QX60 ទាំងអស់ នឹងប្រើម៉ាស៊ីនតែមួយ គឺ ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៩គ្គ។

ក្រុមហ៊ុន Infiniti ក៏ផ្តល់ជម្រើសពណ៌ថ្នាំចំនួន ៣ប្រភេទដែរ គឺ ស្តង់ដារ, Premium តម្លៃ ៦៩៥ដុល្លារ និង Super Premium តម្លៃ ៩០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់