- 2021-07-14 03:14:09
- ព័ត៌មាន
មិនធម្មតា! ចំណាយពេល ៤៩ ឆ្នាំ ទើប Subaru អាចធ្វើរឿងមួយនេះបាន!
- 2021-07-14 03:14:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ចំណាយពេល ៤៩ ឆ្នាំ ទើប Subaru អាចធ្វើរឿងមួយនេះបាន!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Subaru of America បានប្រកាសថា រថយន្ត Subaru ប៉ុងពីរសរុបនៅទូទាំងពិភពលោក មានចំនួនលើស ២០លានគ្រឿងហើយ កាលពីខែមិថុនាកន្លងទៅនេះ។
ខណៈពេលដែលក្រុមហ៊ុនបានផលិតរថយន្តតាំងពីឆ្នាំ ១៩៥៣ មក រថយន្តបំពាក់ប្រព័ន្ធប៉ុងពីរដំបូងបង្អស់របស់ពួកគេ បានបង្ហាញខ្លួននៅឆ្នាំ ១៩៧២ ដោយមានបំពាក់លើម៉ូដែល Leone 4WD Estate Van ដែលបានក្លាយជារថយន្តដឹកអ្នកដំណើរប្រើប៉ុងពីរផលិតក្នុងចំនួនច្រើនដំបូងគេរបស់ប្រទេសជប៉ុនផងដែរ។
រយៈពេល ៣ឆ្នាំក្រោយមក ក្នុងឆ្នាំ ១៩៧៥ Subaru នៅសហរដ្ឋអាមេរិក បានចេញម៉ូដែល DL/GL Wagon បំពាក់ប្រព័ន្ធប៉ុងពីរ On-Demand 4WD ដែលអនុញ្ញាតឲ្យអ្នកបើកបរប្តូរពីប៉ុងមុខទៅប៉ុងពីរវិញបាន ដោយគ្រាន់តែទាញចង្កឹះប៉ុងមួយប៉ុណ្ណោះ។
មិនយូរប៉ុន្មាន ក្រុមហ៊ុន Subaru ក៏បានចេញប្រព័ន្ធប៉ុងពីរ On-Demand 4WD ជំនាន់ទី២ របស់ខ្លួនដោយហៅថា Full-Time 4WD ដែលបច្ចេកវិទ្យានេះបានវិវត្តទៅជាប្រព័ន្ធដែលយើងស្គាល់សព្វថ្ងៃនេះថា Symmetrical All-Wheel Drive។
គួរឲ្យដឹងថា នៅឆ្នាំ ១៩៩៦ ក្រុមហ៊ុន Subaru of America បានសម្រេចចិត្តបំពាក់ប្រព័ន្ធប៉ុងពីរ Symmetrical All-Wheel Drive មកស្តង់ដារលើគ្រប់ម៉ូដែលរថយន្តរបស់ខ្លួនទាំងអស់តែម្តង៕