• 2021-07-14 01:21:48
  • ហាងឆេងផលិតផល

Toyota Camry ឆ្នាំ២០២០ លក់មួយទឹកនៅខ្មែរតម្លៃក្បែរ ៥ម៉ឺនដុល្លារ

  • 2021-07-14 01:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Toyota Camry ជាប្រភេទ រថយន្ត Sedan ខ្នាតមធ្យមមួយនេះពេញនិយមខ្លាំងនៅកម្ពុជា ពីសំណាក់អ្នកប្រើប្រាស់ជាលក្ខណ:គ្រួសារ។ កំពុងមានលក់នៅលើទីផ្សារកម្ពុជា Toyota Camry បានពាំនាំមកនូវការផ្លាស់ប្តូររូបរាង និងអាប់ដេតលក្ខណៈពិសេសជាច្រើន។

ជាមួយគ្នានេះ វាបានបំពាក់យ៉ាន់ Alloy ទំហំ ១៨អ៊ីង ហើយបន្ថែមតែមពណ៌ឆ្នូតពណ៌ក្រហមលើកាងមុខ និងកាងក្រោយ, ចង្កៀងក្រោយពណ៌ខ្មៅស្រអាប់ និងឡូហ្គូ S-Edition។ ចំណែកឯផ្នែកខាងក្នុងវិញ បានរំលេចដោយថ្នេរដេរពណ៌ក្រហមលើកៅអីមុខ, តាប្លូ និងកន្លែងដាក់ដៃផ្នែកកណ្តាលជាដើម។

Toyota Camry ស៊េរីឆ្នាំ ២០២០ ផ្នែកខាងក្រៅមានពណ៌ខ្មៅ ខាងក្នុងមានពណ៌លឿង កំពុងមានលក់មួយទឹកនៅកម្ពូជា។ តាមប្រភពពី Toyota Plus by Toyota Cambodia ដាក់លក់ក្នុងតម្លៃប្រមាណជា ៤៩ ៥០០ដុល្លារ

វាបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៩សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងមួយវិលកង់មុខ។ ចំពោះលក្ខណ:ពិសេសមានដូចជា ប្រព័ន្ធហ្រ្វាំង (ABS, VSC, BA) ប្រព័ន្ធ DVD ពូកស្បែក, ពោងសុវត្តិភាព ៩, ប្រើប្រាស់ Speaker JBL៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់