- 2021-07-13 06:31:37
- ផលិតផលថ្មី
បង្គន់វៃឆ្លាតនៅកូរ៉េ បំប្លែងពីលាមកទៅជា លុយឌីជីថល និងថាមពលអគ្គិសនី/ហ្គាស
- 2021-07-13 06:31:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្គន់វៃឆ្លាតនៅកូរ៉េ បំប្លែងពីលាមកទៅជា លុយឌីជីថល និងថាមពលអគ្គិសនី/ហ្គាស
ចន្លោះមិនឃើញ
បង្គន់បៃតងវៃឆ្លាត BeeVi របស់ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Ulsan នាប្រទេសកូរ៉េខាងត្បូង មានលទ្ធភាពមិនធម្មតា អាចផលិតបានថាមពលផ្គត់ផ្គង់ពេញវិទ្យាស្ថាន និងត្រូវបានប្រើដើម្បីបំប្លែងទៅជាលុយឌីជីថលសម្រាប់និស្សិតចាយវាយថែមទៀតផង។
បង្គន់ឈ្មោះ BeeVi ត្រូវបានបង្កើតឡើងដោយ សាស្ត្រាចារ្យ Cho Jae-weon នៃវិទ្យាស្ថាន UNIST។ បង្គន់វៃឆ្លាតនេះ មានសមត្ថភាពបំប្លែងពីលាមកទៅជាជីវឧស្ម័ន ដែលត្រូវបានរក្សាទុកនៅក្រោមក្រោមដីដើម្បីផលិតទៅជាហ្គាសសម្រាប់ចម្អិន ហើយក៏ឲ្យវាប្រែក្លាយទៅជា ថាមពលអគ្គិសនីសម្រាប់ចែកចាយឱ្យនិស្សិតប្រើប្រាស់ ដោយឥតគិតថ្លៃថែមទៀតផង។
លើសពីនេះ ផលប្រយោជន៍បន្ថែមសម្រាស់និស្សិត គឺអាចបំប្លែងពីលាមករបស់ពួកគេទៅជាលុយឌីជីថល Ggool ដែលជាលុយរបស់បង្កើតដោយវិទ្យាស្ថានស្រាប់តែម្ដង។
ពួកគេអាចប្រើលុយនេះសម្រាប់ចាយវាយ ដូចជាទិញកាហ្វេ សៀវភៅ ចេក នៅក្នុងវិទ្យាស្ថានបាន ដោយគ្រាន់តែពួកគេបន្ទោរបង់នៅបង្គន់ BeeVi នឹងទទួលបាន ១០ Ggool ក្នុង១ថ្ងៃ។
យោងតាមលោក Cho Jae-weon អះអាងថា លាមកមនុស្សម្នាក់ជាមធ្យម ប្រមាណ ៥០០ក្រាម អាចបំប្លែងទៅជាឧស្ម័នធម្មជាតិចំនួន ៥០ លីត្រ ដោយអាចបម្លែងជាថាមពលអគ្គីសនីប្រហែល ០,៥ គីឡូវ៉ាត់ម៉ោង។
ដូចនេះអ្នកសាកគិតលមើល៍ថា បើសិស្សមួយវិទ្យាស្ថានបន្ទោរបង់ទាំងអស់គ្នានោះ តើសាលានឹងទទួលបានថាមពលដ៏ច្រើន ហើយនិស្សិតទាំងនោះនឹងទទួលបានលុយទៅវិញផងដែរ នេះគឺហៅថា ឈ្នះៗទាំងអស់គ្នា ទាំងវិទ្យាស្ថាននិងនិស្សិត៕