• 2021-07-13 02:44:21
  • ព័ត៌មាន

គ្មានសូម្បីមួយគ្រឿងឈ្មោះ iPhone លើបញ្ជីស្មាតហ្វូនអេក្រង់ល្អជាងគេ Top5 របស់ DXOMARK

  • 2021-07-13 02:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងបញ្ជីរបស់ DXOMARK អេក្រង់ស្មាតហ្វូនដែលទទួលបានពិន្ទុខ្ពស់ជាងគេទាំង៥ Top4 គឺមានសុទ្ធតែស្មាតហ្វូន របស់ Samsung ៣គ្រឿងទៅហើយ ដោយមិនមាន iPhone សូម្បីតែមួយគ្រឿង។

ជើងឯកលេខ១ បានទៅលើ Galaxy S21 Ultra 5G ដែលមានពិន្ទុអេក្រង់ដល់ទៅ ៩១ពិន្ទុ ដោយឡែក iPhone 12 Pro Max គឺឈរនៅលេខរៀងទី៩ ទទួលបានពិន្ទុត្រឹមតែ ៨៨ពិន្ទុ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា DxOMark គឺជាក្រុមហ៊ុនតេស្ដសមត្ថភាពទូរសព្ទ និងពិគ្រោះយោបល់ដ៏ល្បីរបស់ ប្រទេសបារាំង ដែលទទួលបានទទួលស្គាល់ និងទុកចិត្តខ្ពស់ពីអតិថិជនរបស់ពួកគេ។

DxOMark តែងមានឥទ្ធិពលលើការទិញទូរសព្ទរបស់អតិថិជន វាធ្វើឲ្យក្រុមហ៊ុននេះមានសម្ពាធខ្ពស់ក្នុងការទាក់ទាញភ្ញៀវ ដែលជាក្រុមហ៊ុនទូរសព្ទធំៗ ហើយនោះក៏ព្រោះតែភាពមិនលំអៀងនៃក្រុមហ៊ុនមួយនេះ៕

ប្រភព៖ dxomark ប្រែ​សម្រួល៖ កុសល

មតិយោបល់